រដ្ឋមន្ត្រីរបស់អូស្ត្រាលីមួយរូបបានច្រានចោលចំពោះការផ្សព្វផ្សាយថា លោកអាចមានសញ្ញាតិហុងគ្រីមួយទៀត ស្របពេលដែលថ្មីៗនេះ អ្នកនយោបាយជាន់ខ្ពស់ចំនួន៦រូបត្រូវបានបាត់បង់មុខតំណែងដោយសារតែមានសញ្ញតិពីរឬ ច្រើន។
រដ្ឋមន្ត្រីក្រសួងថាមពល លោក Josh Frydenberg ថ្លែងថា លោកមានភាពជឿជាក់ថា លោកមិនមានសញ្ញតិអ្វីផ្សេងទៀតក្រៅពីសញ្ញាតិរបស់អូស្ត្រាលីនោះទេ នេះបើតាមសារព័ត៌មានBBC។
លោកថ្លែងថា ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកដែលចុះផ្សាយពីការត្រួតពិនិត្យលើសញ្ញាតិរបស់លោកនោះគឺជាព័ត៌មានមិនពិតមិនអាចយកជាការបានទេ ព្រោះថា ម្តាយរបស់លោកធ្លាប់ជាជនអន្តោប្រវេសន៍មិនមានប្រទេសទេ។
តាមការចុះផ្សាយរបស់កាសែនឈ្មោះ The Australian បានសរសេរថា លោក Frydenberg អាចនឹងមានសញ្ញាតិផ្សេងទៀត ព្រោះនៅក្នុងប្រទេសហុងគ្រី បានកំណត់ផ្តល់សញ្ញាតិដោយស្វ័យប្រវត្តិចំពោះអ្នកដែលកើតនៅក្នុងប្រទេសនោះនៅចន្លោះឆ្នាំ១៩៤១ ដល់១៩៤៥។ ពេលនោះម្តាយរបស់លោកកើតនៅក្នុងជំរុំជនភៀសខ្លួនជ្វិបនៅឆ្នាំ១៩៤៣។
លោកJosh Frydenberg ថ្លែងថា លោកគិតថាមិនអាចទទួលបានសញ្ញាតិហុងគ្រី ដោយងាយដោយសារតែម្តាយរបស់លោកនៅពេលនោះមិនមានប្រទេសណាទទួលស្គាល់នោះទេ។
អ្នកយោបាយរបស់អូស្ត្រាលីចំនួន៦នាក់ហើយដែលត្រូវបាត់បង់តួនាទីដោយសារតែសញ្ញាតិពីរឬច្រើន។ ក្នុងចំណោមនោះមានលោក Banarby Joyce ជាឧបនាយករដ្ឋមន្ត្រីមានសញ្ញាតិអូស្ត្រាលី និង ប្រធានព្រឹទ្ធសភាមានសញ្ញាតិរបស់អង់គ្លេស។