ស្ត្រីអ្នកអត្ថាធិប្បាយតាមទូរទស្សន៍ម្នាក់នៅអេហ្ស៊ីបជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ បន្ទាប់ពីនាងរៀបចំការពិភាក្សាមួយ ហើយមានការជំរុញលើកទឹកចិត្តឲ្យមានការរួមភេទ និង អាចមានផ្ទៃពោះឬ មានកូនមុនថ្ងៃរៀបការតាមប្រពៃណី។
ស្រ្តីរូបនេះឈ្មោះ Doaa Salah ជាអ្នកអត្ថាធិប្បាយនៅទូរទស្សន៍ Al-Nahar TV បានស្នើឲ្យមានការពិចារណាឡើងវិញជុំវិញការរិះគន់ចំពោះការរួមភេទមុនរៀបការឬ នាងស្នើឲ្យមានការរៀបចំពិធីតិចតួចរួចអាចនៅជាមួយគ្នាមានកូនបាន។
ស្ត្រីរូបនេះ ត្រូវបានតុលាការចោទប្រកាន់ពីបទអត្ថាធិប្បាយប្រើប្រាស់ពាក្យអសីលធម៌ជាសារណៈ។ នេះបើតាមសារព័ត៌មានBBC។
អាជ្ញាធរបានថ្លែងថា ការថ្លែងរបស់ពិធីការិនីរូបនេះ ជាការគំរាមកំហែងដល់ជីវិតរស់នៅរបស់ប្រជាជនអេហ្សីប។ នៅក្នុងសង្គមអេហ្ស៊ីបពួកគេមិនអាចទទួលយកបានទេ ចំពោះការរួមភេទមុនរៀបការ។
Salah ថ្លែងថា បើអាចបុរសជាប្តីអំណាយលុយខ្លះលើផ្នែកនៃការរស់នៅមុនពេលរៀបការ ប៉ុន្តែនេះជាវប្បធម៌នៅក្នុងប្រទេសអឺរ៉ុប ចំណែកនៅអេហ្ស៊ីបជាប្រទេសមានវប្បធម៌បុរាណនៅក្នុងទ្វីបអាហ្វ្រិកពួកគេមិនទទួលយកទេ។









