យន្តហោះចម្បាំងបែបយុទ្ធសាស្ត្ររបស់អាមេរិកបើកការធ្វើសមយុទ្ធនៅក្នុងប្រទេសកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ធ្វើឡើងប៉ុន្មានថ្ងៃមុនពេលលោកដូ ណល ត្រាំប្រធានាធិបតីអាមេរិកធ្វើដំណើរទស្សនកិច្ចនៅប្រទេសនេះ ទាំងមានការប្រឈមមុខខ្លាំងជាមួយកូរ៉េខាងជើង។
ការធ្វើសមយុទ្ធជាថ្មីរវាងសហរដ្ឋអាមេរិកនិង កូរ៉េខាងត្បូងនេះគឺមានប្រតិកម្មពីកូរ៉េខាងជើងថា ជាផ្នែកនៃការជំរុញឲ្យមានការធ្វើសមយុទ្ធបាញ់អាវុធនុយក្លេអ៊ែ។នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើងKCNA បានចុះផ្សាយថា អាមេរិកជាមេបង្កជម្លោះកំពុងតែរុញស្ថានភាពឲ្យផ្ទុះសង្គ្រាមនុយក្លេអ៊ែឡើងនៅក្នុងឧបទ្វីបកូរ៉េ។
ការធ្វើសមយុទ្ធពីការទម្លាក់គ្រាប់នេះ ធ្វើឡើងបន្ទាប់ពីយោធាអាមេរិករាយការណ៍ថា កាលពីថ្ងៃអង្គារទី៣១ខែតុលា ចិនបានបង្ហោះយន្តហោះយកការណ៍គ្មានមនុស្សបើកទៅកាន់តំបន់ដែនកោះជាមូលដ្ឋានទ័ពរបស់អាមេរិកនៅលើកោះGuam។ យន្តហោះរបស់ចិននោះ ក៏បន្តហោះទៅក្បែរកោះហាវ៉ៃរបស់អាមេរិកដែរ។ ប្រែសម្រួល ដោយពៅ មេត្តា









