តុលាការICCកំពុងតែស៊ើបអង្កេតករណីឧក្រិដ្ឋកម្មសង្គ្រាមនៅអាហ្រ្គានីស្ថាន

ស្ថាប័នអយ្យការនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ​(ICC) កំពុងតែបើកការស៊ើបអង្កេតលើករណីឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងប្រទេសអាហ្គានីស្ថាន។

​នៅក្នុងសេចក្តីថ្លែងការណ៍របស់ស្ថាប័នអយ្យការនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ​បានបញ្ជាក់ថា ពួកគេជឿជាក់ថា មានឧក្រិដ្ឋកម្មសង្គ្រាម និង ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅក្នុងប្រទេសអាហ្គានីស្ថាន។​

សកម្មភាពប្រឆាំងពួកក្រុមឧទ្ទាមតាលីបាន​គឺមានការចួលរួមកម្លាំងគ្នារវាងកងទ័ពសហរដ្ឋអាមេរិក និង កងកម្លាំងរដ្ឋាភិបាលអាហ្គានីស្ថានតាំងពីឆ្នាំ២០០៣ ហើយគេជឿថាមានឧក្រិដ្ឋកម្មជាច្រើន​បានកើតឡើង ក្នុងអំឡុងពេលនេះ។​

ដំណើរការស៊ើបអង្កេតនេះគឺមានការផ្តោតសំខាន់លើ​ហេតុការណ៍ដែលកើតឡើង​កាលពីរយៈពេលជាង​១ទសវត្សមុន។​ ការស៊ើបអង្កេតផ្តោតលើការវាយប្រហារលើជនស៊ីវិល ការធ្វើទារុណកម្មលើអ្នកជាប់ឃុំ និង ការសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ