ថៃបានបញ្ជូនសាកសពពលករខ្មែរជាបន្តបន្ទាប់ ចំនួន៤ក្នុងរយៈពេលពីរថ្ងៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីដើមវិច្ឆិកានេះ បច្ចុប្បន្នសពពលករខ្មែរទាំងនោះ ត្រូវបានប្រគល់ជូនសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
មន្ត្រីអគ្គកុងស៊ុលកម្ពុជាប្រចាំនៅខេត្តស្រះកែវ ប្រទេសថៃបានឲ្យដឹងថា កាលពីថ្ងៃទី ០៥ខែវិច្ឆិកា ខាងភាគីថៃបានបន្តបញ្ជូនសាកសពពលករខ្មែរចំនួនពីរបន្ថែមទៀត តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយបញ្ជាក់ថា ពលករខ្មែរទាំងនោះបានស្លាប់ដោយសារជំងឺ និងគ្រោះថ្នាក់ចរាចណ៍។ នេះបើយោងតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃអង្គារនេះ។
គួរំលឹកផងដែរ រយៈពេលពីថ្ងៃ គឺចាប់ពីថ្ងៃទី ៤ដល់ថ្ងៃទី ៥ខែវិច្ឆិកា ខាងភាគីថៃបានបញ្ជូនសាកសពពលករខ្មែរជាបន្តបន្ទាប់ មានចំនួន ៤នាក់ (ស្រី២នាក់) ក្នុងនោះមានបីនាក់បានស្លាប់ដោយសារជំងឺ និងម្នាក់ទៀតស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍។
សរសេរមកកាន់លោក ម៉ាប ស៊ុយ Mabsuy168@gmail.com









