លោក ត្រាំ ធ្វើ​ដំណើរ​ទៅ​ដល់​កូរ៉េ​ខាង​ត្បូង​ ចំ​ពេល​តាន​តឹង​ខ្លាំង​ជាមួយ​កូរ៉េ​ខាង​ជើង

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​កូរ៉េ​ខាង​ត្បូង​ហើយ​នៅ​ថ្ងៃ​នេះ ដែល​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​កាន់​តំបន់​អាស៊ី។ នេះ​ដោយ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

លោក ត្រាំ កំពុង​ស្ថិតក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​កូរ៉េ​ខាង​ត្បូង​នៅ​ថ្ងៃ​នេះ ដែល​ជា​សម្ព័ន្ធ​មិត្ត​សំខាន់​មួយ​ទៀត​របស់​អាមេរិក​នៅ​តំបន់​អាស៊ី ហើយ​ដំណើរ​ទស្សនកិច្ច​នេះ​កើត​ឡើង​ចំ​ពេល​ដែល​មាន​ភាព​តាន​តឹង​ខ្លាំង​​ជុំ​វិញ​បញ្ហា​អាវុ​ធ​នុយក្លេអ៊ែរ និង​គ្រាប់​មីស៊ីលរបស់​កូរ៉េ​ខាង​ជើង។

ដំណើរ​ទស្សនកិច្ច​របស់​លោក ត្រាំ ទៅ​កាន់​កូរ៉េ​ខាង​ត្បូង ត្រូវ​បាន​គេ​សង្កេត​មើល​ថា តើ​មេដឹកនាំ​អាមេរិក​រូប​នេះ​នឹង​បង្ហាញ​នូវ​យុទ្ធសាស្ត្រ​អ្វី​សម្រាប់​ដោះ​ស្រាយ​វិបត្តិ​មួយ​នេះ​នៅ​លើ​ឧប​ទ្វីប​កូរ៉េ។

លោក ត្រាំ បន្ត​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​កូរ៉េ​ខាង​ត្បូង បន្ទាប់​ពី​លោក​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ប្រទេស​ជប៉ុន ដែល​ជា​សម្ព័ន្ធ​មិត្ត​ដ៏​សំខាន់​នៅ​អាស៊ី។

កូរ៉េ​ខាង​ជើង​បាន​ធ្វើ​តេសត្ត​សាក​ល្បង​គ្រាប់​បែក​នុយក្លេអ៊ែរ និង​បាញ់​គ្រាប់​មីស៊ីល​ជា​បន្ត​បន្ទាប់ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៧​នេះ ដែល​បង្ក​ឲ្យ​មាន​ក្ដី​បារម្ភ​កាន់​តែ​ខ្លាំង​អំពី​សង្គ្រាម​ដែល​អាច​ផ្ទុះ​ឡើង បន្ទាប់​ពី​មាន​ការ​គំរាម​កំហែង និង​ការ​ផ្លោង​ពាក្យ​សម្ដី​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​លោក ត្រាំ និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក គីម ជុងអ៊ុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ