លោក ហ៊ុន សែន​ នឹងធ្វើពិធីបូងសួងនៅប្រាសាទអង្គរវត្តសុំសេចក្តីសុខ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយារបស់លោក រៀបចំពិធីបូងសួងកាលពីពេលកន្លង (រូបភាពពី gettyimages)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំមន្ត្រីនៅតាមក្រសួងស្ថាប័ននានា រៀបចំពិធីបូងសួងនៅខាងមុខប្រាសាទអង្គរវត្តនៅថ្ងៃទី២និង៣ខែធ្នូខាងមុខនេះ ដោយថាដើម្បីសុំឲ្យមានសេចក្តីសុខដល់ប្រទេសជាតិ​ និង ប្រជាជនកម្ពុជា។​

តាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា នៅក្នុងពិធីនោះនឹងមានការចូលរួមពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ភរិយារបស់លោក និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលជាច្រើនរូបទៀត​។ អាជ្ញាធរជាតិអប្សរាឲ្យដឹងទៀតថា ពិធីនេះនឹងមានរាប់បាតព្រះសង្ឃចំនួន​៥០០០អង្គ។​

រដ្ឋាភិបាលបានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងដើម្បីរៀបចំកម្មវិធី។ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក​ ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប កាលពីថ្ងៃអង្គារម្សិលមិញបានធ្វើដំណើររួមគ្នា​ទៅពិនិត្យមើលទីតាំងនៃការរៀបចំពិធី។​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល​តែងលើកឡើងជាញឹកញាប់ថា កម្ពុជាកំពុងតែមានសេចក្តីសុខ មានការរីកចម្រើនគ្រប់វិស័យ និងមានសន្តិភាពពេញលេញនាំឲ្យពលរដ្ឋសប្បាយរីករាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ