ចិនប្រាប់មេបញ្ជាការយោធាមីយ៉ាន់ម៉ាថាចង់ពង្រឹងទំនាក់ទំនងឲ្យស្និទ្ធជាងមុន

មន្ត្រីជាន់ខ្ពស់យោធាចិន​បានថ្លែងប្រាប់ មេបញ្ជាការកងទ័ពរបស់មីយ៉ាន់ម៉ាថា ចិនចង់ឲ្យប្រទេសទាំងពីរមានទំនាក់ទំនងជាមួយគ្នាកាន់តែស្និទ្ធជាងមុន ដើម្បីជាផ្នែកមួយនៃការជួយពង្រឹងផ្នែកការងារដល់សន្តិសុខ និង សន្តិភាពនៅក្នុងតំបន់។​

ចិននិងប្រទេសមីយ៉ាន់ម៉ា មានទំនាក់ទំនងជាមួយគ្នាច្រើនឆ្នាំមកនេះ ទាំងផ្នែកទំនាក់ទំនងការទូត និង ផ្នែកសេដ្ឋកិច្ច។​ ចិនក៏បានបញ្ជាក់ជំហរគាំទ្រដល់ប្រទេសមីយ៉ាន់ចំពោះវិបត្តិជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ដែលកំពុងទទួលរងការថ្កោលទោសពីសហគមន៍អន្តរជាតិ។​

នៅក្នុងកិច្ចប្រជុំមួយនៅក្នុងទីក្រុងប៉េកាំងប្រទេសចិន​លោក លី ហ្សួងចេង តំណាងឲ្យគណៈកម្មការកណ្តាលនៃយោធាចិន​បានថ្លែងប្រាប់មេបញ្ជាការកងទ័ពរបស់មីយ៉ាន់ម៉ាលោក មីន អ៊ុងឡាំង ថា ចិនកំពុងតែរៀបចំធ្វើឲ្យការទំនាក់ទំនងលើវិស័យការពារបស់ចិន និងមីយ៉ាន់ម៉ាកាន់តែប្រសើរឡើង។​

លោក លីថ្លែងបញ្ចាក់ថា ក្នុងស្ថានភាពដែលសន្តិសុខនៅក្នុងតំបន់កំពុងតែមានភាពស្មុគស្មាញនោះ ចិននៅតែចង់សហការជាយុទ្ធសាស្ត្រជាមួយប្រទេសមីយ៉ាន់ម៉ា។​

ការប្រកាសជំហររបស់ចិន​ចូលទៅជិតប្រទេសមីយ៉ាន់ម៉ានៅពេលនេះ​ធ្វើឡើងស្របពេលដែល​សហគមន៍អន្តរជាតិរួមទាំងអង្គការសហប្រជាជាតិ និង សហរដ្ឋអាមេរិក​ដាក់សម្ពាធលើប្រទេសមីយ៉ាន់លើករណីប្រើអំពើហិង្សាធ្ងន់ធ្ងរលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ