ឥណ្ឌូនេស៊ី​បន្ត​បិទ​ព្រលាន​យន្ត​ហោះ​នៅ​លើ​កោះ​បាលី​ដោយសារ​បន្ទុះ​ភ្នំ​ភ្លើង

ក្រសួង​គមនាគមន៍​ឥណ្ឌូនេស៊ី បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា ក្រសួង​នឹង​បន្ត​បិទ​ព្រលាន​យន្តហោះ​អន្តរ​ជាតិ​មួយ​នៅ​លើ​កោះ​បាលី​រយៈ​ពេល ២៤​ម៉ោង​ទៀត ដោយសារ​តែ​កម្ទេច​ផេះ​ភ្នំ​ភ្លើង​អាហ្កុង។ នេះ​ដោយ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

Reuters បាន​ចុះ​ផ្សាយ​បន្ត​ថា ក្រសួង​ដដែល​នេះ បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា ផេះ​ភ្នំ​ភ្លើង​បាន​គ្រប​ដណ្ដប់​លើ​បណ្ដាញ​ជើង​ហោះ​ហើរ។

ការ​បិទ​ព្រលាន​យន្ត​ហោះ​នោះ គ្រោង​នឹង​បញ្ចប់​នៅ​ម៉ោង ៧​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា។ អាជ្ញាធរ​ឥណ្ឌូនេស៊ី បាន​ជូន​ដំណឹង​ផង​ដែរ​ថា ព្រលាន​យន្តហោះលុមបូក បាន​បើក​ដំណើរការ​ឡើង​វិញ​ហើយ បន្ទាប់​ពី​បិទ​កាល​ពី​យប់​មិញ​នេះ ដោយសារ​តែ​បន្ទុះ​ភ្នំ​ភ្លើង​នោះ។

ព្រលាន​យន្ត​ហោះ ១០​ផ្សេង​ទៀត ត្រូវ​បាន​គេ​រៀបចំ​សម្រាប់​បង្វែរ​ជើង​ហោះ​ហើរ​ចូល​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី ក្នុង​នោះ​មាន​ទាំង​ព្រលាន​យន្តហោះ​នៅតាម​បណ្ដា​ខេត្ត​នៅ​ជាប់​នឹងកោះ​បាលី។

កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ អាជ្ញាធរ​ឥណ្ឌូនេស៊ី​បាន​បញ្ជា​ទៅ​ប្រជាជន ១​សែន​នាក់ ដែល​រស់​នៅ​ជិត​ភ្នំ​ភ្លើង ឲ្យ​ជម្លៀស​ខ្លួន​ជា​បន្ទាន់ ដោយ​ព្រមាន​ថា ភ្នំ​ភ្លើង​អាហ្គុង​អាច​នឹង​ផ្ទុះ​ជះ​កំអ៊ែរ​ផេះ​របស់​វា​ដល់​ចម្ងាយ ៨ ទៅ ១០​គីឡូ​ម៉ែត្រ​ជុំ​វិញ​ទីនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ