លោក ហ៊ុន សែន ថានឹង​កៀរគរ​វិនិយោគិន​ចិន​អំឡុង​ដំណើរ​ទស្សនកិច្ច

លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន (FB: លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា រដ្ឋាភិបាលនឹងទៅកៀរគរអ្នកវិនិយោគចិន ឲ្យមកបណ្តាក់​ទុន​នៅ​ម្ពុជា ដោយថា ដើម្បីបង្កើនទីផ្សារការងារ ខណៈប្រទេសលោកសេរី​ព្រមាន​​ដក​ការ​អនុគ្រោះ​ពន្ធ​គយ​ផ្នែ​​កវិស័​យកាត់ដេរ កាត់ផ្តាច់ជំនួយ បន្ទាប់​ពី​ការរំលាយគណបក្សប្រឆាំង។

លោក ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុកផ្លូវការរបស់លោកថា នៅថ្ងៃស្អែកនេះ លោ​កនឹង​ដឹ​ក​នាំ​គណៈ​ប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលពិសេសនៅទីក្រុងប៉េកាំង ប្រទេសចិន។

លោកថា «រដ្ឋាភិបាលនឹងទៅកៀរគរ​អ្នកវិនិយោគ​ចិនមកបណ្តាក់ទុ​ននៅកម្ពុ​ជា​ឲ្យបា​នច្រើ​​នថែមទៀត ដើ​ម្បីនាំមកនូវការងារ និងប្រាក់ចំណូលសម្រាប់ពលរដ្ឋ និងប្រទេសជាតិយើង»។

ក្រោយពីចាប់ខ្លួនអតីមេដឹកនាំគណបក្សសង្គ្រោះជាតិលោក កឹម សុខា និងរំលាយបក្សប្រឆាំងមក សហ​រដ្ឋ​អា​មេរិក បានប្រកាសផ្តាច់ជំនួយដល់ គ.ជ.ប.។

សហភាពអឺរុប គំរាមថា នឹងពិចារណា​លើ​ភាព​អនុគ្រោះ​ពន្ធ​គយ​សម្រាប់​កម្ពុជា លើ​​កា​​រនាំ​ផលិត​ផ​ល​កា​​ត់ដេរ និង​​ដេរ​​ស្បែកជើង ទៅលក់នៅទីផ្សារអឺរុប បើរដ្ឋាភិបា​ល​កម្ពុជា មិន​ដោះ​លែង លោក កឹម សុខា និងបើកឱកាសឲ្យគណបក្សប្រឆាំង បានចូលរួម​បោះឆ្នោ​តដោយ​សេរី និ​ង​​​​​យុ​ត្តិធ​ម៌នៅឆ្នាំ២​​​០១៨នោះ។

ក្រុម​អ្នកវិភាគ និងសហជីពមួយចំនួន បង្ហាញការព្រួយបារម្ភថា បើសហគមន៍អន្តរជាតិ​ពិតជាមា​ន​​​ចំ​​ណា​ត់​ការបែបនេះមែន ពួកគេថា កម្មករជិតមួយលាននាក់ នឹងប្រឈមនឹងអត់ការងារធ្វើ ហើយថា​ ព​ល​​រ​​​ដ្ឋច្រើ​​​នលា​​ននាក់ទៀត នឹងប៉ះពាល់ដោយប្រយោល។

ប៉ុន្តែ រដ្ឋាភិបាលកម្ពុជា ធ្លាប់អះអាងថា កម្ពុជានឹងមិនបារម្ភពីបញ្ហាគំរាមនេះទេ ហើយថា កម្ពុជា​នឹងបន្តស​​ហកា​រ​ជា​មួ​យប្រទេ​សជាដៃគូផ្សេងទៀត មានប្រទេសរុស្ស៊ី និងមហា​អំ​​​​ណា​ចចិ​ន​ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ