ជប៉ុនកំពុងរៀបចំទិញអាវុធមីស៊ីលបាញ់បានឆ្ងាយ ដើម្បីយកទៅបម្រើការពារប្រទេស ខណៈកូរ៉េខាងជើងបាញ់សាកល្បងអាវុធមីស៊ីលជាបន្តបន្ទាប់ នាំឲ្យមានការគំរាមកំហែងដល់ជប៉ុន។
ការប្រកាសពីការរៀបចំអាវុធមីស៊ីល ដើម្បីត្រៀមការពារការបាញ់ប្រហារពីកូរ៉េខាងជើងនេះ ធ្វើឡើងដោយរដ្ឋមន្ត្រីការពារជាតិជប៉ុន Itsunori Onodera ។
អាវុធមីស៊ីលដែលជប៉ុននឹងដាក់ត្រៀមប្រចាំការពារសន្តិសុខជាតិនេះ គឺអាចបាញ់បានចាប់ពីចម្ងាយ១០០០ គីឡូម៉ែត្រឡើងទៅ។
ជាញឹកញាប់ កូរ៉េខាងជើងបានបាញ់សាកល្បងអាវុធស៊ីលឆ្លងកាត់ប្រទេសជប៉ុន នាំឲ្យមានការខឹងសម្បារខ្លាំងពីជប៉ុន ដែលថា នោះជាការមើលងាយ និង គំរាមកំហែងដល់ប្រទេសជប៉ុន។ ប្រែសម្រួល ដោយពៅ មេត្តា