ម៉ាឡេស៊ីបញ្ជាក់ថា ត្រៀមកម្លាំងជាស្រេចសម្រាប់វិបត្តិរដ្ឋធានីយេរូសាឡឹម​

មេដឹកនាំកងកម្លាំងប្រដាប់អាវុធរបស់ម៉ាឡេស៊ីបានថ្លែងថា ពួកគេបានត្រៀមខ្លួនជាស្រេចក្នុងការប្រើប្រាស់កម្លាំងតាមការបញ្ជារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋាភិបាលនិងប្រមុខរដ្ឋ ដើម្បីដោះស្រាយបញ្ហាជំពោះមុខណា មួយដែលកើតចេញពីវិបត្តិនៅរដ្ឋធានីយេរូសាឡឹម។

រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី លោក​ Hishammuddin Tun Hussein ថ្លែងថា ប្រទេសលោកមានការត្រៀមខ្លួន ដើម្បីដោះស្រាយគ្រោះអាសន្នណាមួយដែលកើតឡើងចំពោះមុខ។​ នេះបើតាមទីភ្នាក់ងារព័ត៌មាន​ម៉ាឡេស៊ី Bernama​។

លោកថ្លែងថា លោកមានទំនុកចិត្តក្នុងការរៀបចំកម្លាំងត្រៀមចាំទទួលបញ្ជាពីថ្នាក់ដឹកនាំ និង ព្រះចៅស៊ុលតង់ទី៥។​

វិបត្តិរដ្ឋធានីយេរូសាឡឹម កំពុងតែធ្វើឲ្យមានការរំជើបរំជួលនៅក្នុងបណ្តាលប្រទេសកាន់សាសនាឥស្លាមនៅលើពិភពលោកបន្ទាប់ពីមេដឹកនាំអាមេរិក​លោក ដូណល ត្រាំ ប្រកាសកាលពីសប្តាហ៍មុនថា រដ្ឋធានីនេះជារបស់អ៊ីស្រាអែល​។ ក្រោយការប្រកាសពលរដ្ឋនៅក្នុងប្រទេសនានាបានផ្ទុះការតវ៉ា នៅក្នុងនោះប្រទេសម៉ាឡេស៊ី និង ឥណ្ឌូនេស៊ី ជាប្រទេសកាន់សាសនាឥស្លាម ក៏ផ្ទុះការតវ៉ាដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ