ចិនរំឭកខួប៨០ឆ្នាំនៃការឈ្លានពាននិងសម្លាប់រង្គាលពីសំណាក់កងទ័ពជប៉ុន

ចិនរៀបចំពិធីរំឭកខួប​៨០ឆ្នាំ នៃការសម្លាប់រង្គាលនៅក្នុងខេត្តណានជីង បង្កឡើងពីសំណាក់​យោធាជប៉ុននៅសម័យសង្គ្រាមលោកលើកទី២ ជាចំណុចដែលឲ្យប្រទេសទាំងពីរមានការប្រឈមដាក់គ្នាចំពោះការចងចាំប្រវត្តិសាស្ត្រមួយនេះ។​

កម្មវិធីនេះ ធ្វើឡើងនៅទីក្រុងភាគខាងកើត ហើយនឹងមានមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលចិន​ចូលរួម ដែលមានទាំងលោក ស៊ីជីនពីងផងដែរ។​ នេះបើតាមទីភ្នាក់ងារព័ត៌មាន ​AFP។​

តាមរបាយការណ៍របស់រដ្ឋអំណាចចិនបានឲ្យដឹងថា ជនស៊ីវិល​និង យោធាប្រមាណ​៣០០ ០០០នាក់ បានស្លាប់ដោយសារទាហានជប៉ុនឈ្លានពាន មានការសម្លាប់ រំលោភផ្លូវភេទ ដុតបំផ្លាញផ្ទះ និង មានការលួចប្លន់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋផងដែរ។​ ថ្ងៃទី១៣ខែធ្នូឆ្នាំ១៩៣៧  គឺជាថ្ងៃដែលទាហាជប៉ុន បានវាយលុកចូលក្នុងទីក្រុងណានជីង។​

ជប៉ុន​ធ្លាប់លើកឡើងថា ប្រវត្តិសាស្ត្របែបនេះគួរបញ្ចប់ការរំឭកទៅ ប៉ុន្តែចិន​នៅតែព្យាយាមរំឭកព្រឹត្តិការណ៍បែបនេះឲ្យកាន់តែខ្លាំង។​ ចិនក៏នៅតែទាមទារឲ្យជប៉ុនមានការទទួលខុសត្រូវ ឬចេញសងចំពោះការឈឺចាប់ប្រជាពលរដ្ឋចិន​ដោយសារការឈ្លានពានទាំងនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ