រថភ្លើងល្បឿនលឿនរបស់ជប៉ុនមានបញ្ហាគម្របទូរភ្ជាប់រថភ្លើង បណ្តាលរត់ធ្លាក់ផ្លូវ ដែលនេះគឺជាករណីគ្រោះថ្នាក់ធ្ងន់ធ្ងរដែលមិនធ្លាប់កើតមាននៅពេលកន្លងមកនោះទេ។
ក្រុមការងារនៅលើរថភ្លើងថ្លែងថា ដំបូងឡើយពួកគេធំខ្លិន ដូចមានអ្វីឆេះនៅលើរថភ្លើងនោះ និងមានការឈួលច្រមុះខ្លាំង។ រថភ្លើងក៏បានឈប់ហើយធ្វើការត្រួតពិនិត្យទើបរកឃើញថា មានការលេចធ្លាយប្រេងនៅកន្លែងគម្របចំណុចភ្ជាប់ទូរថភ្លើង។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP។
ទោះយ៉ាងណាក្រោយហេតុការណ៍នោះកើតឡើង អ្នកធ្វើដំណើរប្រមាណ១០០០នាក់ មិនមានគ្រោះថ្នាក់ អ្វីនោះទេ ហើយពួកគេធ្វើដំណើរតាមរថភ្លើងថ្មីទៀតជាធម្មតា។
មន្ត្រីសុវត្ថិភាពផ្នែកការដឹកជញ្ជូនរបស់ជប៉ុន បានថ្លែងថា នេះគឺជាគ្រោះថ្នាក់ធ្ងន់ធ្ងរ ដែលមិនធ្លាប់កើតមានចាប់តាំងពីដំណើរការរថភ្លើងនេះកាលពីឆ្នាំ២០០១ ហើយកំពុងតែមានការស្រាវករណីនេះបន្ថែម៕