ថៃថាមិនមានការធ្វើជំនួញជាមួយកូរ៉េខាងជើងទៀតទេ

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ថ្លែងកាលពីថ្ងៃអង្គារម្សិលមិញថា ថៃមិនមានការធ្វើជំនួញអ្វីមួយជាមួយប្រទេសកូរ៉េខាងជើងទៀតនោះទេ  ដែលការសម្រេចនេះធ្វើឡើង​តាមការស្នើរបស់​បេសកជនរបស់អាមេរិកពេលធ្វើដំណើរទៅកាន់ប្រទេសថៃ។​

សហរដ្ឋអាមេរិកធ្លាប់ស្នើឲ្យបណ្តាប្រទេសជាសមាជិកអាស៊ាន​ កាត់ផ្តាច់​ការធ្វើមុខជំនួញណាមួយជាមួយកូរ៉េខាងជើង​ ស្របទៅតាមការដាក់ទណ្ឌកម្មរបស់​អង្គការសហប្រជាជាតិដោយសារតែប្រទេសមួយនេះ បាន​ផលិតអាវុធនុយក្លេអ៊ែ និង បាញ់សាកល្បងអាវុធមីស៊ីលញឹកញាប់​ដែល​បង្កឲ្យមានគ្រោះថ្នាក់​នៅក្នុងតំបន់ និង នៅក្នុងពិភពលោក​។​នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។​

ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក​លោក រិច ធារ៉ឺសិន ទៅកាន់ទីក្រុងបាងកកកាលពីខែសីហា បានជំរុញឲ្យថៃជាសម្ព័ន្ធចាស់ជាគេរបស់ខ្លួននៅអាស៊ីជួយដាក់សម្ពាធលើកូរ៉េខាងជើងឲ្យបានកាន់តែខ្លាំងថែមទៀត។​ ពេលនោះអាមេរិកជំរុញឲ្យថៃបិទក្រុមហ៊ុនរបស់កូរ៉េខាងជើងទាំងអស់ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសថៃ។​

អនុវត្តតាមការស្នើឡើងរបស់អាមេរិកនេះថៃបញ្ជាក់ថា ពួកគេកាត់ផ្តាច់ការធ្វើជំនួញជាមួយកូរ៉េខាងជើង​៩៤% បន្ថែមលើការកាត់ផ្តាច់កាលពីឆ្នាំមុន ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតពីបញ្ហាទាំងនេះនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ