អាមេរិក​ផ្ដល់​ជំនួយ​ជាង៥​ម៉ឺន​ដុល្លារ​អភិរក្ស​ខោអាវ​អ្នក​ទោស​នៅ​គុក​ទួលស្លែង

ស្ថានទូត​អាមេរិក បាន​ប្រកាស​ថា ខ្លួន​បាន​ផ្ដល់​មូលនិធិ ៥​ម៉ឺន ៥​ពាន់​ដុល្លារ​ដល់​ប្រទេស​កម្ពុជា ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ថែរក្សា​ស្នាក​ស្លាម​នៃ​អំពើ​ប្រល័យ​ពូជ​សាសន៍​នៅ​ក្នុង​ប្រទេស​នេះ។

ស្ថានទូត​អាមេរិក​ បាន​អះ​អាង​ថា ជំនួយ​នោះ ត្រូវ​បាន​ប្រកាស​ផ្ដល់​ដល់​គម្រោង​ថែ​រក្សា​សារមន្ទីរ​ប្រល័យ​ពូជ​សាសន៍​ទួលស្លែង កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ ខែ​ធ្នូ​កន្លង​មក​នេះ។

​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ស្ថានទូត​អាមេរិក អគ្គរដ្ឋ​ទូត​អាមេរិក លោក William Heidt បាន​ប្រកាស​ដល់​ជំនួយ ៥​ម៉ឺន ៥​ពាន់​ដុល្លារ សម្រាប់​ជួយ​ថែ​រក្សា​សម្លៀក​បំពាក់​ចាស់ៗ​របស់​ប្រជាជន​កម្ពុជា ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ឃុំ​នៅ​​អតីត​មន្ទីរ​សន្តិសុខ ស-២១ ដែល​បច្ចុប្បន្ន​នេះ គឺ​ជា​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួលស្លែង។

លោក William Heidt បាន​ថ្លែងនៅ​ក្នុង​ពិធី​ផ្ដល់​ជំនួយ​នោះ​ថា ជំនួយ​នោះ គឺ​ជា​ផ្នែក​សំខាន់​មួយ​នៃ​ទំនាក់​ទំនង​រវាង​ប្រជាជន​អាមេរិក និង​ប្រជាជន​កម្ពុជា។

លោក​បន្ថែម​ថា ជំនួយ​នោះ បង្ហាញ​ថា ប្រជាជន​អាមេរិក​នៅ​តែ​បន្ត​​គោរព​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា។

ស្ថានទូត​អាមេរិក បាន​អះ​អាង​ថា អាមេរិក​បាន​ផ្ដល់​ជំនួយ​ជាង ៤​លាន​ដុល្លារ​រួច​មក​ហើយ សម្រាប់​គម្រោង​អភិរក្សា​បេតិកភណ្ឌ​វប្បធម៌​នៅ​ទូទាំង​ប្រទេស​កម្ពុជា ចាប់​តាំង​ពី​ឆ្នាំ​២០០១​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ