មីយ៉ាន់ម៉ាឃាត់ខ្លួនអ្នកសារព័ត៌មានរ៉យទ័រពីរនាក់​

រដ្ឋាភិបាលមីយ៉ាន់ម៉ាបានថ្លែងថា កាលពីថ្ងៃពុធម្សិលមិញ ពួកគេបានឃាត់ខ្លួន អ្នកសារព័ត៌មាន​ពីរនាក់ របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រគឺឈ្មោះ Wa Lone និង Kyaw Soe Oo ដែលបានចោទថា ធ្វើឲ្យប៉ះពាល់ការសម្ងាត់របស់ជាតិពាក់ព័ន្ធការសរសេរអត្ថបទពីជនជាតិភាពតិចរ៉ូហ៊ីងយ៉ា។​

ក្រសួងព័ត៌មានរបស់មីយ៉ាន់ម៉ាបានចេញសេចក្តីប្រកាសព័ត៌មាននៅលើទំព័រហ្វេសប៊ុកថា អ្នកសារព័ត៌មានពីរនាក់ និង នគរបាលពីរនាក់ ប្រឈមនឹងបទចោទថា បំពានការសម្ងាត់របស់ជាតិ នៅក្នុងសម័យអាណានិគមន៍អង់គ្លេស ដែលយោងតាមច្បាប់កាលពីឆ្នាំ១៩២៣ គឺអ្នកទាំងនេះអាចជាប់ពន្ធនាគារចំនួន​១៤ឆ្នាំ។​ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។​

ក្រសួងព័ត៌មានរបស់មីយ៉ាន់ម៉ាលើកឡើងទៀតថា អ្នកទាំងអស់នេះពាក់ព័ន្ធនឹង ការចែកចាយ និង ផ្សព្វផ្សាយព័ត៌មាន​ខុសច្បាប់។​

អ្នកសារព័ត៌មានទាំងពីររូបនេះ ស្ថិតនៅក្នុងការឃុំខ្លួននៅប៉ុស្តិ៍នគរបាលមួយនៅក្បែរទីក្រុងយ៉ង់ហ្គោន ដើម្បីបន្តចំណាត់ការបន្ត។​

អ្នកព័ត៌មានទាំងពីររូបបានបាត់ខ្លួនកាលពីល្ងាចថ្ងៃអង្គារ ពេលដែលទៅទទួលទៀន អាហារពេលល្ងាចតាមការណាត់របស់មន្ត្រីរដ្ឋាភិបាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ