រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរបស់ជប៉ុនលោក Cheiichi Ishii បានបញ្ជាឲ្យមន្ត្រីជំនាញចាប់ផ្តើមត្រួតពិនិត្យរថភ្លើងល្បឿនលឿនទាំងអស់ទូទាំងប្រទេសចំនួន៤៨០០គ្រឿង បន្ទាប់ពីរកឃើញចំណុចខ្វះចន្លោះដែលអាចនាំឲ្យមានគ្រោះថ្នាក់។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រម្សិលមិញ លោក Ishiiថា ក្រុមហ៊ុនចំនួន៥ ដែលកំពុងប្រតិបត្តិការរថភ្លើងល្បឿនលឿនទាំង៤៨០០គ្រឿងនោះ ត្រូវរៀបចំធ្វើការត្រួតពិនិត្យជាបន្ទាន់។នេះបើតាមសារព័ត៌មានChannel News Asia។
ការប្រកាសឲ្យត្រួតពិនិត្យឡើងវិញនេះ ធ្វើឡើងបន្ទាប់ពីមានបញ្ហាកាលពីដើមសប្តាហ៍នេះ ដែលកើតមានការធ្លាយប្រេងនៅលើគម្របតភ្ជាប់ទូរថភ្លើង រហូតដល់៣ម៉ោងទើបអ្នកធ្វើការលើរថភ្លើងដឹង ហើយបណ្តាលឲ្យរថភ្លើងរត់ធ្លាក់ផ្លូវ។ ប៉ុន្តែអ្នកធ្វើដំណើរចំនួន១០០០នាក់ មិនមានគ្រោះថ្នាក់ទេគឺពួកគេជិះរថភ្លើងថ្មីបន្តទៅដល់គោលដៅ។
ហេតុការណ៍នេះ កើតមានជាលើកទី១ហើយនៅជប៉ុនចាប់តាំងពីរថភ្លើងល្បឿនលឿនដំណើរការកាលពីឆ្នាំ២០០១មក។