មេបញ្ជាការកងទ័ពជើងទឹកហ្វីលីពីន​ត្រូវដកតំណែង​

រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ហ្វីលីពីនបានប្រកាសដកតំណែងមេបញ្ជាការកងទ័ពជើងទឹក​​ដោយសារកំហុសនៃភាពយឺតយ៉ាវក្នុងការរៀបចំឲ្យក្រុមហ៊ុន​បរទេសកសាងនាវាចម្បាំងពីរគ្រឿង ដែលមានទឹកប្រាក់ជាង៣០០លានដុល្លារ។​

មេបញ្ជាការកងទ័ពជើងទឹក​លោក ​Ronald Joseph Mercado ត្រូវបានដកចេញពីតំណែងកាលពីថ្ងៃអង្គារម្សិលមិញ ដែលនាំឲ្យមានការភ្ញាក់ផ្អើលពីសាធារណជន។ នេះបើតាមសារព័ត៌មាន ​South China Morning Post។​

រដ្ឋមន្ត្រីក្រសួងការពារជាតិ​លោក​Delfin Lorenzana ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃពុធនេះថា លោកទទួលបានការអនុញ្ញាតពីប្រធានាធិបតីឌូទើតេ ក្នុងការសម្រេចនេះ ពាក់ព័ន្ធនិងកំហុសក្នុងការកសាងនាវាចម្បាំងដែលជួលក្រុមហ៊ុនកូរ៉េខាងត្បូងធ្វើឲ្យ។​

រដ្ឋាភិបាលហ្វីលីពីន បានចុះហត្ថលេខាកាលពីឆ្នាំមុនជាមួយក្រុមហ៊ុន​ Hyundai ក្នុងការរៀបចំកសាងនាវាចម្បាំងពីរគ្រឿង ឲ្យហើយរួចរាល់​​នៅឆ្នាំ២០២០និង២០២១។​

រដ្ឋមន្ត្រីក្រសួងការពារជាតិបានលើកឡើងថា កិច្ចការនេះរៀបចំរួចរាល់ជាច្រើនខែមកហើយ ប៉ុន្តែមេបញ្ជាការកងទ័ពជើងទឹកមិនបានបំពេញការងារនេះទេ ដោយថា មានការពិនិត្យឡើងវិញជាញឹកញាប់លើគម្រោង និង ពន្យារពេល​ ធ្វើឲ្យក្រុមហ៊ុនមិនអាចដំណើរការបាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ