នាយកដ្ឋានផ្នែកគយរបស់វៀតណាម បានប្រកាសនៅថ្ងៃពុធនេះថា បើគិតសរុបលើការនាំទំនិញចេញទៅលក់នៅក្រៅប្រទេស និងនាំចូលវិញនោះ មានទឹកកើនឡើងដល់៤០០ប៊ីលានដុល្លារ(៤០០ពាន់លានដុល្លារ)។
របាយការណ៍បានបង្ហាញថា វៀតណាមនាំចេញនៅក្នុងឆ្នាំ២០១៧ គិតត្រឹមថ្ងៃទី១៥ខែធ្នូមានចំនួន២០៤ប៊ីលាន ខណៈការនាំចេញក្នុងរយៈពេលដូចគ្នានេះមានចំនួន២០១,៣ ប៊ីលានដុល្លារ។ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
របាយការណ៍របស់នាយកដ្ឋានគយវៀតណាមបញ្ជាក់ថា នៅ៤ទសវត្សចុងក្រោយនេះ ការធ្វើពាណិជ្ជកម្មរបស់វៀតណាមមានការកើនឡើងរហូត។ របាយការណ៍នៅឆ្នាំនេះកើនឡើងដល់៥៩៦ លានដុល្លារ គិតត្រឹមខែវិច្ឆិកា ដែលចំនួននេះលើសពីការរំពឹងទុករបស់រដ្ឋាភិបាល។
វៀតណាមគឺជាប្រទេសដែលនាំទំនិញលក់នៅលើទីផ្សារអន្តរជាតិលំដាប់លេខ២៧ លើពិភពលោក។ ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់វៀតណាមធំជាងគេគឺអាមេរិក បន្ទាប់មក ចិន ជប៉ុន កូរ៉េខាងត្បូង និងអាល្លឺម៉ង់៕