លោក ហ៊ុន សែន រំឭកពីស្នាដៃបញ្ចប់សង្គ្រាមស៊ីវិល ខណៈរងសម្ពាធក្រោយរំលាយបក្សប្រឆាំង

លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន (FB: លោក ហ៊ុន សែន)

នាយ​ករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានរំឭកឡើងវិញ ពីតម្លៃនៃថ្ងៃ២ធ្នូ ដែលលោកហៅ​ថា ​ថ្ងៃនោះ​ហើ​​យបានផ្ត​ល់​កំ​ណើ​តថ្មី ដល់ប្រជាពលរដ្ឋរាប់លាននាក់ និងថាជាថ្ងៃរំលាយអង្គការចាត់តាំងរបស់ខ្មែរក្រ​ហម នាំ​សន្តិ​ភា​ព​ពេ​ញ​លេញដល់កម្ពុជា។

លោក ហ៊ុន សែន ក្នុងពិធីជួបកម្មករ នៅរាជធានីភ្នំពេញ នៅថ្ងៃពុធនេះ បានថ្លែងថា ការរីកចម្រើន​ផ្នែកវិ​ស័យកាត់ដេរ ដែលជំរុញឲ្យកម្មករមានប្រាក់ខែ សម្រាប់ដោះស្រាយបញ្ហាជីវភាព ដូចពេលនេះ លោកថា បា​ន​​ពីកា​រខំប្រឹងប្រែងរបស់​គណ​​បក្សប្រជាជនកម្ពុជា។

លោក ហ៊ុន សែន បានរំឭកពីតម្លៃនៃថ្ងៃ២ធ្នូ ដែលគណបក្សនេះ បង្កើតចលនាតស៊ូប្រឆំាំង រហូតផ្តួលរំលំ​របបខ្មែ​រក្រហម រំដោះពលរដ្ឋរាប់លាននាក់ចេញពីការកាប់សម្លាប់ និងរំឭកពីការខំប្រឹងប្រែង បន្ត​ជាមួយស​ម្តេព្រះ​​​នរោ​ត្តមសីហនុ បង្កើតឲ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជាដើម ដែលលោកថា កិច្ចខំប្រឹ​​ងប្រែ​ងទាំងនោះ បាននាំមកនូវសន្តិភាពពេញលេញជូនពលរដ្ឋកម្ពុជា។

លោកថា៖ «ខៀវ សំផន ដែលជាប្រមុខរដ្ឋ និងជានាយករដ្ឋមន្ត្រី។ នួន ជា ដែលជាប្រធានរដ្ឋសភា និងគណរដ្ឋមន្ត្រី​របស់ខ្មែរក្រហមទាំងអស់ មកចុះចូលដល់ផ្ទះរបស់ខ្ញុំនៅឯតាខ្មៅ។ នៅលើពិភពលោកមិនទាន់​មានប្រ​ទេសណាមួយដែលរលុតភ្លើងសង្គ្រាមដោ​យគ្មានប្រើគ្រា​ប់កាំភ្លើ​ងមួ​យគ្រា​ប់ ហើយមានប្រធានាធិបតីនិងនាយ​ករ​ដ្ឋមន្ត្រីចុះ​ចូលដល់ផ្ទះដែលជាគូបដិបក្ខក្នុងសង្គ្រាម​ប្រដាប់​​អា​​វុធនោះទេ។ មិនទាន់មានស្ថាន​ភាពបែបនេះទេ»។

ការដែលលោក ហ៊ុន សែន រំឭកពីប្រវត្តិតស៊ូរបស់គណបក្សប្រជាជននេះ ចំពេលដែលប្រទេសលោកសេរី មាន​សហរដ្ឋអាមរិក និងសភាពអឺរ៉ុបជាដើម កំពុងគំរាមដាក់ទណ្ឌកម្មនានា និងជាពិសេសផ្នែកសេដ្ឋកិច្ច ដោយសារតែ​រំលាយគ​ណ​បក្ស​ស​​ង្គ្រោះជាតិ និងចាប់ខ្លួនលោក កឹម សុខា។

ពួ​កគេព្រមានផងដែរថា នឹងមិនទទួលស្លាល់ រដ្ឋាភិបាលកើតក្រោយបោះឆ្នោតឆ្នាំ២០១៨ បើរដ្ឋា​ភិបា​លកម្ពុ​ជា មិនបើកផ្លូវឲ្យបក្សប្រឆាំងដ៏ធំ ដែលបានរំលាយទៅហើយនោះ មានឱកា​សបានចូលរួមប្រ​កួត​​ប្រជែ​​​​​ងការបោះឆ្នោតឡើងវិញ និងដោះលែងលោក កឹម សុខានោះ។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាព លោក យង់ គិម​អេង លើកឡើងថា ស្នាដៃ​ពីអ​តី​​តកាលជារឿងល្អមួយ។

ប៉ុន្តែ លោកថា បើបច្ចុប្បន្នអ្នកនយោបាយនោះ មិនអាចធ្វើឲ្យមានការ​ប​ង្រួ​​បបង្រួ​​មជា​តិទេ លោកថា អំពើ​ល្អ​​កន្លងទៅនឹងអាចបាត់ទៅវិញ។

លោកថា៖ «ប៉ុន្តែបើយើងមិនអាចធ្វើឲ្យមានការរួបរួមជាតិបានទេ បានន័យថាមិន​អាចធ្វើឲ្យ​យើងរស់​នៅ​បានសុខសាន ហើយមិនអាចធ្វើ ឲ្យគុណសម្បត្តិនឹងវាឆ្លុះបញ្ចាំងពីតថភាព ក៏ដូចជា​ឆ្លុះបញ្ចាំងពីចក្ខុ​វិស័​យវែ​ងឆ្ងាយទៅមុខទៀតសម្រាប់ជាតិ។អញ្ចឹងខ្ញុំគិតថាពេលនេះយើងឆ្លុះបញ្ចាំងពីអតីតកាល។ ប៉ុន្តែយើង​អា​ច​ស្វែ​ងយល់ពីអនាគតកាល ហើយអាចធ្វើម៉េច​ឲ្យសាមគ្គីនិងការរួបរួមជា​តិហ្នឹងវាស្ថិតនៅយូអ​ង្វែង​ជាអមតៈ ​អា​ហ្នឹង​បានប្រសើថ្លៃថ្លា»។

យ៉ាងណាក៏ដោយ អ្នកតាមធ្លាប់ព្រមានថា ស្ថានការនយោបាយនៅពេលនេះ ឈានដល់ភា​ពផុយស្រួ​យនៃកា​​របែកបាក់ជាតិ បើរដ្ឋាភិបាលមិនទទួលយកអនុសាសន៍ របស់សហគមន៍អន្តរជាតិ នៃប្រទេ​សលោកសេរី ដែលកំពុងដាក់សម្ពាធឲ្យរដ្ឋាភិបាលបើកលំ​ហរ ​ប្រជាធិបតេ​យ្យឡើងវិញនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ