លោក ម៉ម សូណង់ដូ ប្រកាសឈប់ធ្វើនយោបាយ ខណៈតុលាការកោះ​ហៅ​ក្នុង​សំណុំរឿងមេ​បក្ស​ប្រឆាំង

លោក ​ម៉ម សូណង់​ដូ

អតីតអ្នករិះគន់រដ្ឋាភិបាលឥតសំចៃមាត់ លោក ម៉ម សូណង់ដូ ប្រកាសឈប់ធ្វើនយោបាយ និងលា​លែ​​​ង​ពីតំណែងប្រធានវិទ្យុសំបុកឃ្មុំ ខណៈតុលាការបង្គាប់ឲ្យចូលបំភ្លឺនៅខែនេះ ក្នុង​​សំណុំ​​​រឿង​ចោទប្រកាន់ លោក កឹម សុខា។

ចៅ​​​ក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី កាលពីថ្ងៃទី២២ ខែធ្នូ​កន្លង​មក​នេះ បា​នចេ​ញដី​កា​​​​​ប​ង្គាប់​ឲ្យអតីតប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ ចូលទៅ​បំភ្លឺនៅ​តុ​​លា​​ការ នៅថ្ងៃទី១១ ខែមករា ក្នុងនាមជាសាក្សី​​ក្នុងសំ​ណុំរឿ​​​ងចោទប្រកាន់លោក កឹម សុខា ថា«ក្បតិ​ជាតិ​»នោះ។

ប៉ុន្តែ លិខិតចុះថ្ងៃទី១ ខែមករា លោក ម៉ម សូណង់ដូ បញ្ជាក់ថា​ ការប្រកាសឈប់ធ្វើនយោបាយ និងលា​លែ​ង​ពីប្រធានវិទ្យុសំបុកនេះ លោកថា ដើម្បីទុកឱកាសឲ្យមនុស្សជំនាន់ក្រោយជាអ្នកបន្តវេន។

VOD មិនអាចទាក់ទងលោក ម៉ម សូណង់ដូ ដើម្បីចង់ដឹងថា តើលោកនឹងបង្ហាញខ្លួននៅតុលាការ​តាមដី​កាកោះ​​របស់សាលាដំបូងរាជធានីភ្នំពេញ ឬក៏យ៉ាងណានោះទេ ដោយទូរស័ព្ទរបស់លោក​មិនអាចទា​ក់ទ​ង​បាន។

លោក ម៉ម សូណង់ដូ ត្រូវបានគេស្គាល់លោក​តាម​រយៈ​ការ​ផ្សាយ​សំឡេង​របស់​វិទ្យុ​សំបុក​ឃ្មុំ ការធ្វើបទ​ស​ម្ភា​ស​ន៍​ទា​ក់ទិននឹង​ព្រឹត្តិការណ៍​នយោបាយ បញ្ហា​ទំនាស់​ដីធ្លី និង​បញ្ហា​ព្រំដែន​ជាដើម ជាពិសេស ​តាមរយៈ​កំណាព្យ​របស់​លោក​ដែល​មាន​ចំណង​ជើង​ថា “តើ​ខ្ញុំ​អាច​រស់​បាន​ដល់​ពេល​ណា?“។

ប៉ុន្តែ ​បុរសដែលមានអាយុជាង ៧០ឆ្នាំរិះគន់រដ្ឋាភិបាលឥតសំចៃមាត់រូបនេះ  ត្រូវបានតុ​លាកា​​រចាប់ដាក់​ពន្ធ​នា​​​គា​រចំនួន ៣ដងរួចមកហើយ ​ក្នុង​សំណុំ​រឿង​កុប្បកម្ម​ប្រឆាំង​ថៃ​នៅ​កម្ពុជាអំឡុងឆ្នាំ២០០៣ សំណុំ​រឿ​​ង​​​​​​​សន្ធិ​​​ស​ញ្ញា​ព្រំដែន​បំពេញបន្ថែម​ឆ្នាំ២០០៥ និង​ចុងក្រោយ គឺ​សំណុំរឿង​តំបន់​អប្ប​គមន៍​នៅឃុំប្រម៉ា​​ក្នុង​​​ខេត្តក្រចេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ