អង្គរវត្ត​ជាប់​​ជាសំណង់​ប្រវត្តិ​សាស្ត្រ​​អស្ចារ្យ​បំផុត​នៅ​លើ​ពិភព​លោក

ប្រាសាទអង្គរវត្ត ខេត្តសៀមរាប (ដោយ មាស មុនី)

ប្រាសាទ​អង្គរវត្ត​ជាប់​​ជា​សំណង់​​ប្រវត្តិ​សាស្ត្រ​អស្ចារ្យ​បំផុត និងជាគោល​ដៅ​ទេសចរណ៍​ទី​៨​នៅ​ក្នុង​ពិភព​លោក​ក្នុង​ឆ្នាំ​២០១៧។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​៤ មករា​ម្សិល​មិញ ​អាជ្ញាធរ​ជាតិ​អប្សរាបានឲ្យ​ដឹង​ថាប្រាសាទ​អង្គរ​វត្ត​កម្ពុជាត្រូវ​បាន​គេហ​ទំព័រ​ទេសចរណ៍ TripAdvisor ចាត់​ចំណាត់​ថ្នាក់​លេខ​១​ ​ជា​សំណង់​ដែល​មានសារៈសំខាន់ជាង​គេ​​ផ្នែក​ប្រវត្តិ​សាស្ត្រ ​ និង​ជា​គោល​ដៅ​ទេសចរណ៍​ទី​៨​លើលោកក្នុង​ឆ្នាំ​២០១៧ បន្ទាប់​ពី​មាន​ការ​បោះឆ្នោត​ពី​ភ្ញៀវ​ទេសចរណ៍រាប់​លាន​នាក់​នៅ​ជុំ​វិញ​ពិភព​លោក​​។

បើ​តាម​អាជ្ញា​ធរ​ជាតិ​អប្សរា​ នេះ​ជា​ឆ្នាំ​ទី​៤​ហើយ​ដែល​ប្រាសាទ​អង្គ​វត្តត្រូវ​បាន​ភ្ញៀវទេសចរណ៍​លើ​​ពិភពលោកបោះឆ្នោតគាំទ្រ ហើយទទួល​បានចំណាត់​លេខ១​ជាប់​ៗគ្នាតា​ម​រយៈគេហ​ទំព័រ​ទេសចរណ៍​ល្បី​ៗ ដូច​ជា ArchaeoMadness នៅឆ្នាំ​២០១៤ Trip Advisorនៅ​ឆ្នាំ​២០១៥ និង​ Lonely Planet នៅ​ឆ្នាំ​២០១៦។

របាយការណ៍ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​១ មករា ឆ្នាំ​២០១៨​ ​គ្រឹះស្ថាន​អង្គរ​ឲ្យដឹងថា ចំណូល​ដែល​បាន​មកពី​ការ​លក់​ប័ណ្ណចូល​​ទស្សនា​រមណី​យដ្ឋាន​អង្គរពេញ​មួយ​ឆ្នាំ​២០១៧​ បាន​​ជាង​១០៧​លាន​ដុល្លា​អាមេរិក ដែល​កើន​ឡើង​ជាង​៧២ភាគ​រយ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៦ ខណៈ​ទទួល​ភ្ញៀវ​បរទេស​បាន​ជាង​២លាន​៤សែន​នាក់​ដែល​កើន​លើស​ឆ្នាំ​មុន​ជិត​១២ភាគ​រយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ