យុវជនមួយក្រុមធ្វើយុទ្ធការប្រមូលសៀវភៅដាក់បណ្តាល័យមួយនៅខេត្តកំពង់ចាម​

សកម្មភាពរបស់ក្រុមអ្នកវិភាគវ័យក្មេង

យុវជនមួយក្រុមបានអំពាវនាវឲ្យសប្បុរសជនចូលរួមបរិច្ចាគសៀវភៅចាស់ៗ សៀវភៅអានហើយ ឬសៀវភៅថ្មី​  ដើម្បីយកទៅដាក់ក្នុងបណ្ណាល័យមួយ​ក្នុងខេត្តកំពង់ចាម ដោយពួកគេថាជាការជំរុញការអានដល់សិក្សានុសិស្សកម្ពុជា។

ក្រុមយុវជនអ្នកនិពន្ធវ័យក្មេង បានផ្ដួចផ្ដើមធ្វើកម្មវិធីមួយនាថ្ងៃទី ១៤ ខែ មករាខាងមុខនេះនៅឯ​សកល​វិទ្យាល័យបញ្ញាសាស្ត្រ ដោយពួកគេថា ដើម្បី​គៀងគរឲ្យមានការចូលរួមបរិច្ចាគសៀវភៅ យក​ទៅដាក់នៅក្នុងបណ្ណាល័យជាតិមួយក្នុងខេត្តកំពង់ចាម។

ប្រធានយុវជនអ្នកនិពន្ធវ័យក្មេងលោក លី ដារ៉ា បានឲ្យដឹងថាក្រុមរបស់លោកបានផ្ដួចផ្ដើមគំនិតជំរុញឲ្យមាន​ការចែករំលែកសៀវភៅនេះ គឺលើកទឹកចិត្តឲ្យយុវជន និង សិក្សានុសិស្សបង្កើនការអាន ដើម្បី​អភិវឌ្ឍ​ខ្លួន​វិស័យការងារ​ និងអភិវឌ្ឍផ្នត់គំនិតផងដែរ។

ក្រៅពីការប្រមែប្រមូលសៀវភៅ ក្រុមនេះ​ក៏នឹងដាក់លក់សៀវភៅមួយ​ចំនួនដែលជាស្នាដៃនិពន្ធរបស់ពួកគេ ដើម្បីយកប្រាក់ទៅទិញសៀវភៅថ្មីដែលជាតម្រូវការរបស់អ្នកអានសម្រាប់​ដាក់ក្នុងបណ្ណាល័យជាតិនោះផងដែរ។

ក្រុមយុវជនអ្នកនិពន្ធវ័យក្មេងនេះបង្កើតឡើងនៅថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០១៧ ដោយយុវជន​អ្នកស្រលាញ់​ការ​អាន ការសរសេរ និងក្រុមអ្នកតស៊ូមតិមកពីសកលវិទ្យាល័យផ្សេងៗ ក្នុងគោលបំណងបង្កើនវប្បធម៌នៃការអាន ការសរសេរ ចែករំលែកវប្បធម៌នៃការរៀន និង លើកទឹកចិត្តអ្នកមានក្ដីសុបិន្តក្នុងការសរសេរផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ