អាជ្ញាធរឧតុនិយមថា កម្ពុជា​នឹង​ចុះត្រជាក់ចុង​សប្ដាហ៍​នេះ​ដល់​​សប្ដាហ៍​ក្រោយ

អាជ្ញាធរ​ឧតុនិយម​កម្ពុជា ឲ្យដឹងថា ប្រទេស​កម្ពុជា​នឹង​ចុះត្រជាក់ចាប់ពី​ចុងសប្ដាហ៍នេះ រហូតដល់ដើមសប្ដាហ៍ក្រោយ ដោយថា តំបន់មួយចំនួន អាកាស​ចុះ​ត្រជាក់​ដល់ ១៤អង្សា។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មានចេញផ្សាយនៅថ្ងៃនេះ ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម ឲ្យដឹងថា កម្ពុជាកំពុងទទួល​រងឥទ្ធិពលខ្យល់មូសុងឦសាន និងជ្រលងសម្ពាធខ្ពស់ខ្សោយពីប្រទេសចិន ដោយឥទ្ធិពល​នៃបាតុភូតទាំងពីរនេះ នឹងបង្ក​ឲ្យកម្រិតសីតុណ្ហភាពនៅកម្ពុជាធ្លាក់ចុះជាបន្តបន្ទាប់ចាប់ពីថ្ងៃទី​១២ ដល់​ថ្ងៃ​ទី​១៥ ខែ​មករា។

ក្រសួង​បានបញ្ជាក់បន្ថែមថា នៅ​ចន្លោះ​ពេល​នោះ នៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្ត​មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ឧត្តរមានជ័យ ព្រះវិហារ និងប៉ៃលិន សីតុណ្ហភាពនឹងធ្លាក់​ចុះ​នៅ​ចន្លោះពី ១៦ ទៅ ១៨អង្សា ខណៈនៅតំបន់ភ្នំដងរែកធ្លាក់ដល់ ១៤អង្សា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ