កុមារពីរនាក់បានរងរបួសក្នុងហេតុការណ៍អគ្គិភ័យឆេះផ្ទះ​នៅ​ខណ្ឌ​ដូនពេញ

កុមាររងរបួសក្នុងហេតុការណ៍អគ្គិភ័យឆេះផ្ទះ​នៅ​ខណ្ឌ​ដូនពេញ (ប្រភពពីហ្វេសប៊ុក)

មន្ត្រី​នគរបាល​ បាន​ឲ្យ​ដឹង​ថា យ៉ាងហោចណាស់កុមារ ២​នាក់ បានរងរបួស​រលាក​រាង​កាយ នៅ​ក្នុង​​ហេតុការណ៍អគ្គិភ័យឆេះផ្ទះពលរដ្ឋមួយកន្លែងនៅក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ នៅរសៀលនេះ។

នាយកការិយាល័យបង្ការ និងពន្លត់អគ្គីភ័យនៃស្នងការនគរបាលរាជធានីភ្នំពេញ លោក ព្រហ្ម យ៉ត ប្រាប់វីអូឌីថា អគ្គិភ័យឆេះផ្ទះពលរដ្ឋនោះ ត្រូវ​បាន​សមត្ថកិច្ចបង្ក្រាប​បាន​ហើយ​នៅ​ម៉ោង​ប្រហែល ៣​រសៀល​នេះ ដោយ​បាន​បណ្ដាល​ឲ្យ​កុមារ ២​នាក់​រង​របួស​ធ្ងន់ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ។

លោក ព្រហ្ម យ៉ត មិនទាន់អាចបញ្ជាក់ពីមូលហេតុ និងទំហំខូចទ្រព្យសម្បត្តិ​នៃឧប្បទ្ទវហេតុនោះបានទេ ដោយ​ថា សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវបន្ត។ លោកថា សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ៥គ្រឿង ក្នុងប្រតិបត្តិការណ៍ពន្លត់អគ្គីភ័យនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ