ក្រសួង​​ព័ត៌មាន​បញ្ជា​ឲ្យ​វិទ្យុ​ស្ត្រី​បញ្ឈប់​ការ​ជួល​ហ្វ្រេកង់​ស៍​ផ្សាយ

រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ទុក​ពេល ២​សប្ដាហ៍​សម្រាប់​​វិទ្យុ​ស្ត្រី FM102 ឲ្យ​​ចូល​ខ្លួន​ទៅ​ដោះ​ស្រាយ បន្ទាប់​ពី​រក​ឃើញ​ថា ​វិទ្យុ​នេះ​បាន​ជួល​រលក​សញ្ញា​​ផ្សាយ​ ឬ​ហ្វ្រេកង់​បំពានទៅ​លើ​សេចក្តី​ប្រកាស​របស់​ក្រសួង​។

ក្នុង​លិខិត​ជូន​ដំណឹង​​ចុះ​ថ្ងៃ​១៦ មករា ឆ្នាំ​២០១៨ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​លោក ខៀវ កាញ៉ារីទ្ធ បាន​ព្រមាន​បិទ​ និង​ចាត់​វិធាន​ផ្លូវ​ច្បាប់​ទៅ​លើ​វិទ្យុ​ស្រ្តី FM102 ដោយ​លើក​ហេតុ​ផល​ថា ​វិទ្យុ​នេះ​បាន​ជួល​ហ្វេ្រ​កង់​ផ្សាយ​របស់​ខ្លួន​បន្ត ​ដោយ​បំពាន​ទៅ​លើ​ប្រកាស​របស់​ក្រសួង​ពត៌មាន ដែល​តម្រូវ​ឲ្យ​មាន​ការ​ស្នើ​សុំ​ការ​អនុញ្ញា​ពី​ក្រសួង​ជា​មុន​សិន ​មុ​ននឹង​សម្រេច​ជួល​ហ្វេ្រកង់​ផ្សាយ​ទៅ​​ឲ្យ​អ្នក​ដទៃ​ធ្វើ​អាជីវកម្ម។

លោក​រដ្ឋមន្ត្រី​បាន​ទុក​ពេល​ចំនួន​ពីរ​សប្តាហ៍​ដល់​នាយិកាវិទ្យុ​នេះ​ លោក​ស្រី​ជា ស៊ុនដាណែត ឲ្យទៅ​បំពេញ​សំណុំ​បែប​បទស្នើ​សុំ​ពី​ក្រសួង​ជា​មុ​ន​សិន ​បើ​​វិទ្យុ​នេះ​ចង់​បន្ត​ការ​ផ្សាយ​របស់​ខ្លួនបន្ត​ទៀត។

បើ​តាម​លោក ​ខៀវ កាញារីទ្ធ បន្ទាប់​ពី​ផុត​ថ្ងៃ​កំណត់​ ក្រសួង​នឹង​ដក​ហូត​ប្រកាស​អនុញ្ញាត​វិទ្យុនេះ និង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ