បំផ្ទុះ​គ្រាប់​បែក​នៅ​រដ្ឋ​ធានី​កាប៊ុល​សម្លាប់​មនុស្ស​ជិត​១០០នាក់ របួស​ជិត​២០០នាក់

មនុស្ស​ជិត ១០០​នាក់ ត្រូវ​បាន​រាយការណ៍​ថា បាន​ស្លាប់​ ហើយ​រាប់​សិប​នាក់​ទៀត​រង​របួស បន្ទាប់​ពី​ការ​បំផ្ទុះ​គ្រាប់​បែក​ដ៏​ធំ​មួយ​លាក់​នៅ​ក្នុង​រថយន្ត​សង្គ្រោះ​បន្ទាន់​មួយ​គ្រឿង នៅ​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្កានីស្ថាន នៅ​ថ្ងៃ​នេះ។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ទីភ្នាក់ងារ​នេះ បាន​រាយការណ៍​ថា មនុស្ស​យ៉ាង​តិច ៩៥​នាក់ ត្រូវ​បាន​សម្លាប់ ហើយ ១៩១​នាក់​ទៀត បានរង​របួស នៅ​ក្នុង​ការ​វាយ​ប្រហារ​មួយ​នៅ​វេលា​ថ្ងៃ​ត្រង់​ថ្ងៃ​នេះ។

បើ​តាម AFP ក្រុម​តាលីបង់ បាន​ប្រកាស​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នេះ ដែល​បង្ក​ភាព​តក់​ស្លុត​នៅ​ក្នុង​ទីក្រុង​កាប៊ុល ដែល​ហែក​ហួរ​ដោយ​សង្គ្រាម។

នេះ​គឺ​ជា​ការ​វាយ​ប្រហារ​លើក​ទី២​ទៅ​លើ​ទីក្រុង​មួយ​នេះ ដែល​បង្ក​ឡើង​ដោយ​ពួក​តាលីបង់​នៅ​ក្នុង​រយៈ​ពេល​តែ​មួយ​សប្ដាហ៍​ប៉ុណ្ណោះ។

មេដឹកនាំ​អាមេរិក លោក ដូណាល់ ត្រាំ និង​មេដឹកនាំ​អន្តរជាតិ​ដទៃ​ទៀត បាន​ថ្កោល​ទោស​ចំពោះ​ការ​វាយ​ប្រហារ​នេះ និង​បាន​អំពាវ​នាវ​ឲ្យ​មាន​ចំណាត់​ការ​ដាច់​ខាត​មួយ​ប្រឆាំងនឹង​ពួកតាលីបង់​ជុំ​វិញ​ការ​វាយ​ប្រហារ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ