សាលាឧទ្ធរណ៍នៅព្រឹកនេះ ច្រានចោលសំណើរសុំនៅក្រៅឃុំរបស់លោក កឹម សុខា ដោយបញ្ជាក់ហេតុផលថា ដើម្បីងាយស្រួលក្នុងការបន្តនីតិវិធីរបស់តុលាការ និងគិតពីសុវត្ថិភាពរបស់លោក កឹម សុខា។
មេធាវីការពារក្តីលោក កឹម សុខា គឺលោក ជូង ជូងឺ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពេលបញ្ចប់សវនាការនៅម៉ោង ១១ កន្លះព្រឹក ថា ចៅក្រមបដិសេធសំណើរនៅក្រៅឃុំរបស់លោក កឹម សុខា។
មេធាវីរូបនេះឲ្យដឹងថា លោក កឹម សុខា សមត្ថកិច្ចនឹងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារត្រពាំផ្លុងវិញ ប៉ុន្តែមិនទាន់ដឹងថា បញ្ជូនទៅថ្ងៃនេះឬ ពេលណាទេ៕









