អ្នកយាមក្រុមហ៊ុនស្ករអំពៅនៅកោះកុងរងការចោទថាបាញ់ក្របីអ្នកភូមិងាប់១២ក្បាល​

រូបភាពពី ហ្វេសប៊ុក

ពលរដ្ឋអះអាងថា អ្នកយាម​ក្រុមហ៊ុនស្ករអំពៅនៅកោះកុងបាញ់ក្របីបណ្ដាលឲ្យងាប់អស់ ១២ ក្បាល ហើយទាមទារឲ្យអាជ្ញា​ធរជួយអន្តរាគមន៍រកដំណោះស្រាយផ្ដល់សំណង។

ពលរដ្ឋរស់នៅភូមិតាធង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុងអ្នកស្រី ងែ ឡាង បានលើកឡើងថាកាលពី​ព្រឹកថ្ងៃទី ០២​​ខែ​កុម្ភៈ​ម្សិលមិញក្រុមហ៊ុនស្ករអំពៅបានបាញ់បណ្ដាលឲ្យងាប់ក្របីរបស់ខ្លួនអស់ ១២ ក្បាល ខណៈ​​​ដែលក្របីទាំងនោះត្រូវបានព្រលែងឲ្យស៊ីស្មៅនៅក្នុងត្រពាំងក្បែរដីដែលមានទំនាស់ជា​មួយក្រុមហ៊ុន​ស្ករ អំពៅ។

អ្នកស្រីបានអះអាងថាក្របីរបស់អ្នកស្រីមិនបានចូលទៅស៊ីអំពៅរបស់ក្រុមហ៊ុននោះទេ ហើយថាការបាញ់​ប្រហារ នេះគឺជាការគំរាមកំហែងដល់ពលរដ្ឋ។

អ្នកស្រីជំរុញឲ្យអាជ្ញាធរជួយវែកមុខរកជនដៃដល់ ដើម្បីដោះស្រាយសំណងជូនដល់ក្រុមគ្រួសារអ្នកស្រីវិញ។

ករណីបាញ់ក្របីស្លាប់នោះ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកថា នឹងចាត់ឲ្យអាជ្ញាធរធរមានសមត្ថកិមូលដ្ឋានចុះស្វែងរកមូលហេតុពិត និងពិនិត្យករណីនេះជាបន្ទាន់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ