ជើងហោះហើររបស់សិង្ហបុរីពន្យារពេលបារម្ភមានបង្កប់គ្រាប់បែក

រូបភាពពី AFP

យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនសិង្ហបុរីចេញពីតៃវ៉ាន់ទៅសិង្ហបុរីកាលពីថ្ងៃសុក្រម្សិលមិញ បានពន្យារពេលនៃការហោះហើរ ដោយសារមានព័ត៌មានថា មានការបង្កប់គ្រាប់បែក។​

តាមគម្រោងយើងហោះហើរSQ879 ត្រូវចាកចេញពីព្រលានយន្តហោះអន្តរជាតិTaoyuan របស់តៃវ៉ាន់ នៅម៉ោង ៥​និង ៤៥នាទីល្ងាច ហើយទៅដល់សិង្ហបុរីនៅម៉ោង ១០និង៣៥នាទី  យប់ ប៉ុន្តែត្រូវពន្យារពេលបន្ទាប់ពីស្ត្រីម្នាក់រាយការណ៍ប្រាប់នគរបាលថា យន្តហោះនោះអាចមានការបង្កប់គ្រាប់បែក។​ នេះបើតាមសារព័ត៌មាន​Channel News Asia។

ជើងហោះហើនេះ បានចាប់ផ្តើមចេញដំណើររហូតដល់ម៉ោង៦និង០១នាទីល្ងាច បន្ទាប់ពីសមត្ថកិច្ចត្រួតពិនិត្យច្បាស់លាស់ហើយថា​ មិនមានការបង្កប់គ្រាប់បែកគឺការធ្វើដំណើរមានសុវត្ថិភាព។​​

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ