របាយការណ៍​បង្ហាញ​ថា កម្ចី​ឥណទាន​​បន្ត​ដើរ​​វិជ្ជមាន ខណៈ​កម្ចី​អចលន​ទ្រព្យ​បន្ត​នាំ​មុខ​គេ

ទិដ្ឋភាពផ្សារធំថ្មី នៃទីក្រុងភ្នំពេញ កាលពីពេលកន្លងទៅ (ដោយ សាយ ទ្បាលីស)

របាយការណ៍​មួយ​បង្ហាញ​ថា ទំហំ​កម្ចី​ឥណទាន​នៅ​ក្នុង​ឧស្សាហកម្ម​ហិរញ្ញវត្ថុ នៅ​តែ​មាន​កំណើន​ល្អ ខណៈ​ដែល​កម្ចី​សម្រាប់​វិស័យ​អចលន​ទ្រព្យ​​បន្ត​ឈាន​មុខ​ដដែល។

របាយការណ៍​ចេញ​ដោយ​ការិយាល័យ​ឥណទាន​កម្ពុជា (CBC)​ សម្រាប់​ត្រី​មាស​ចុង​ក្រោយ​ឆ្នាំ​២០១៧​កន្លង​មក បង្ហាញ​ថា ទំហំ​កម្ចី​ឥណទាន​បាន​កើន​ឡើង​ក្នុង​កម្រិត ១៩​ភាគរយ ធៀប​ទៅ​សន្ទុះ​កំណើន ១០​ភាគរយ នៅ​ក្នុង​ត្រី​មាស​ទី​៣​កន្លង​មក។

របាយការណ៍​ដដែល​នេះ​បញ្ជាក់​ថា កំណើន​ទំហំ​កម្ចី​ឥណទាន​ក្នុង​ទិស​ដៅ​វិជ្ជមាន​បែប​នេះ កើត​ចេញ​ពី​កំណើន​នៃ​ការ​ស្នើ​សុំ​កម្ចី​ហិរញ្ញវត្ថុ​ផ្ទាល់​ក្នុង​កម្រិត ១៥​ភាគរយ កំណើន​នៃ​ការ​ស្នើ​សុំ​ប័ណ្ណ​ឥណទាន​ក្នុង​កម្រិត ៩៤​ភាគរយ និង​សន្ទុះ​កំណើន​ដ៏​ខ្លាំង​ក្លា​នៃ​ទំហំ​កម្ចី​អចលន​ទ្រព្យ​ក្នុង​កម្រិត​ដល់​ទៅ ៦២​ភាគរយ។

របាយការណ៍​ដដែល​នេះ បង្ហាញ​ផង​ដែរ​ថា ខណៈ​ដែល​ទំហំ​នៃ​ការ​ស្នើ​សុំ​ប័ណ្ណ​ឥណទាន​នៅ​តំបន់​ទំនាប​កណ្ដាល​មាន​កំណើន​ក្នុង​កម្រិត ១០៩​ភាគរយ ហើយ​តំបន់​ទន្លេ​សាប​មាន​កំណើន ៣៥​ភាគរយ​នោះ តំបន់​ឆ្នេរ​សមុទ្រ និង​តំបន់​ខ្ពង់​រាប បាន​ធ្លាក់​ចុះ​ក្នុង​កម្រិត ៣១​ភាគរយ និង ៤​ភាគរយ​រៀងៗ​ខ្លួន។

របាយការណ៍​ដដែល​នេះ បាន​បង្ហាញ​ថា ទំហំ​នៃ​កម្ចី​ឥណទាន​នៅ​តាម​តំបន់​ទាំង ៤​នៃ​ប្រទេស​កម្ពុជា សុទ្ធ​តែ​ទទួល​បាន​កំណើន​ជា​មធ្យម​ចន្លោះ​ពី ៤.៧​ភាគរយ​នៅ​តំបន់​ទំនាប​កណ្ដាល រហូត​ដល់​ទៅ ៨.២​ភាគរយ​នៅ​តំបន់​បឹង​ទន្លេ​សាប៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ