ក្រសួងឲ្យដឹងថា ខេត្តមួយចំនួន នឹងមានភ្លៀងកក់ខែពីតិចទៅមធ្យមចាប់ពីចុង សប្តាហ៍នេះដល់ពាក់កណ្តល់សប្តាហ៍ក្រោយ ដោយសាររងឥទ្ធិពលព្យុះ សាន់បា ដែលកើតឡើងនៅមហាសមុទ្រប៉ាស៊ីហ្វិក។
ក្នុងសេចក្ដីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃនេះ ក្រសួងធនធានទឹក និងឧតុនិយមឲ្យដឹងថា ព្យុះនេះនឹងធ្វើ ដំណើរទៅសមុទ្រចិនខាងត្បូងចូលប្រទេសវៀតណាមដោយឥទ្ធិពលព្យុះនេះធ្វើឲ្យខេត្ត១៦ក្នុងប្រទេសកម្ពុជាមានភ្លៀងធ្លាក់កក់ខែ ចាប់ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ខែមករានេះ។
ក្រសូងបញ្ជាក់ថា ខេត្តទាំងនោះមាន ខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ធំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាប បន្ទាយមានជ័យ ភ្នំពេញ និងបណ្តាខេត្តនៅតំបន់ឆ្នេរ៕