រថយន្តទូរទស្សន៍ហង្សមាសក្រឡាប់នៅសៀមរាប

រូបភាពពីអគ្គស្នងការដ្ឋានននគរបាលជាតិ

រថយន្តរបស់ក្រុមហ៊ុនទូរទស្សន៍ហង្សមាសជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីម្សិលមិញនៅក្នុងខេត្តសៀមរាប បណ្តាលឲ្យមានអ្នករបួសចំនួន​៤នាក់។​

តាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិគឺ គ្រោះថ្នាក់នេះដោយសាររថយន្តនោះបែកកង់ខាងក្រោយ ហើយក្រឡាប់ទៅប៉ះម៉ូតូកង់មី និង បុកបាក់បង្គោលភ្លើងមួយដើមផង។​

ហេតុការណ៍នេះកើតឡើងកាលពីម៉ោងជាង១០ព្រឹកម្សិលមិញ នៅ បណ្តោយផ្លូវក្រវ៉ាត់ក្រុង ភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប។ ចំណែកអ្នករងរបួស៤នាក់នោះគឺ៣នាក់ជាបុគ្គលិករបស់ក្រុមហ៊ុនហង្សមាស និង ១ម្នាក់ជាម្ចាស់ម៉ូតូកង់បី។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ