តុលាការជាន់ខ្ពស់តម្កល់សាលដីកាតុលាការថ្នាក់ក្រោមករណីកាត់ទោសលោកស្រី ថាក់ ឡានី

អតីតសមាជិកព្រឹទ្ធសភាលោកស្រី ថាក់ ឡានី

តុលាការកំពូលសម្រេចតម្កល់សាលដីការរបស់តុលាការថ្នាក់ក្រោមដែលផ្តន្ទាទោសអតីតសមាជិកព្រឹទ្ធសភា គណបក្ស សម រង្ស៊ី លោកស្រី ថាក់ ឡានី ទុកជាបានការ ជុំ​វិញ​ការ​ចោទ​ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាអ្នកសម្លាប់អ្នកវិភាគលោកបណ្ឌិត កែម ឡី។

កន្លងមកសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍បានសម្រេចដូចគ្នា ដោយផ្តន្ទាទោស​លោកស្រី ថាក់ ឡានី ដាក់ពន្ធនាគាររយៈ ១ឆ្នាំ ៦ខែ និងពិន័យជាប្រាក់ ៨លានរៀល ព្រមទាំងសងសំណងជំងឺចិត្តដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាដើមបណ្តឹងចំនួន ១០០រៀល ពីបទ​បរិហាកេរ្តិ៍ជាសាធារណៈ និងញុះញង់ប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

សាលដីកាស្ថាពររបស់តុលាការកំពូលបានប្រកាសនៅថ្ងៃ២៦កុម្ភៈនេះ បន្ទាប់ពីជំនុំជម្រះលើបណ្តឹងសារទុក្ខរបស់មេធាវី សំ សុគង់ ដែលការពារក្តីឱ្យ លោកស្រី ថាក់ ឡានី។

សមាជិក​ព្រឹទ្ធ​សភា​បក្ស​ប្រឆាំង​រូប​នេះ ត្រូវ​បាន​លោក ហ៊ុន សែន ប្ដឹង​ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ និង​បទ​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​វឹក​វរ បន្ទាប់​ពី​​អ្នក​ស្រី​បាន​ថ្លែង​ជុំ​វិញ​ករណី​ឃាតកម្ម​លើ​អ្នក​វិភាគ លោក កែម ឡី កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១៦៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ