អគ្គីភ័យឆេះព្រៃប្រមាណ ៥ហិចតា តែមិនរាលដាលដល់ផ្ទះពលរដ្ឋ

រូបភាពពីនគបាលជាតិ

សមត្ថកិច្ចបានឲ្យដឹងថាមានករណីអគ្គីភ័យមួយកើតឡើង បណ្ដាលឲ្យឆេះព្រៃរបោះអស់ប្រមាណ ៥ ហិចតា តែមិន​រាល​ដាលដល់ផ្ទះរបស់ពលរដ្ឋនោះទេ។

តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានៅ​ថ្ងៃ​ទី ​០៣​ ខែមីនា ​ឆ្នាំ​២០១៨​ វេលា​ម៉ោង​ ១១​និង​ ១០​នាទី​ម្សិលមិញ មាន​ករណី​អគ្គិភ័យ​ ឆេះ​ព្រៃរបោះ​ អស់ប្រមាណ ៥ហិចតា ដែល​ស្ថិត​នៅ​ភូមិ​ក្រាំងក្រូច​ ឃុំ​ទួល​ព្រេ​ជ​ ស្រុក​អង្គស្នួល​ ខេត្តកណ្ដាល​។​

តាមការចុះផ្សាយដដែលបន្ត​ថា ​មូលហេតុ​ដែលបណ្ដាលឲ្យមានអគ្គីភ័យនេះកើតឡើង ដោយសារ ពលរដ្ឋ​បាន​ដុត​ភ្លើង​ យក​ឃ្មុំ​ បណ្ដាលឲ្យឆេះរាលដាល។

​តាមការចុះផ្សាយដដែលបានឲ្យដឹងថា​កម្លាំងសមត្ថកិច្ច និងពលរដ្ឋបានរួមគ្នាជួយ​អន្តរាគមន៍​ពន្លត់​បានទាន់ពេល ទើបមិនបណ្ដាលឲ្យ​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​នោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ