សមត្ថកិច្ចប្រកាសលេខទាន់ហេតុការណ៍អន្តរាគមន៍ក្នុងពិធីបុណ្យទន្លេ

សមត្ថកិច្ចបានប្រកាសលេខទាន់ហេតុការណ៍ (Hotline) សម្រាប់អន្តរាគមន៍លើបញ្ហាផ្សេងៗដែលអាចកើតមាន​នៅក្នុងពិធីបុណ្យទន្លេសប្ដាហ៍ក្រោយ។

តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា នាយកដ្ឋាននគរបាលកណ្តាលយុត្តិធម៌នៃ អគ្គ​ស្នង​ការដ្ឋាននគរបាលជាតិ បានប្រកាសលេខទូរស័ព្ទទាន់ហេតុការណ៍(Hot Line)  សម្រាប់ពិធីបុណ្យទន្លេចាប់​ពីថ្ងៃ​ទី០៩-១១ ខែមីនា ឆ្នាំ២០១៨ នៅក្រុងតាខ្មៅ ខេត្តកណ្តាល។

តាមការចុះផ្សាយដដែល លេខទូរសព្ទទាន់ហេតុការណ៍ទាំងនោះមានចំនួន ៦ ខ្សែ គឺលេខ ១១៧ លេខ ៧៤០ លេខ ៧៤១ លេខ ៧៤២ លេខ ៧៤៣ និង លេខ ៧៤៤។

ជាមួយគ្នានោះសមត្ថកិច្ចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងឲ្យ ចេះថែរក្សាទ្រព្យសម្បត្តិ​មាន​តម្លៃ​របស់​ខ្លួន​ជា​ពិសេស​មើលថែកូនតូចៗ របស់ខ្លួនឲ្យបានល្អផងដែរ៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ