មន្ត្រីសង្គមស៊ីវិលបានឲ្យដឹងថា អាជ្ញាធរនៅក្នុងខេត្តកណ្តាល និងខេត្តស្វាយរៀងបានរារាំង ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីធ្វើដំណើរទៅដាក់ញាតិ្តនៅតាមក្រសួងស្ថាប័ននានាក្នុងរាជធានីភ្នំពេញ។
អគ្គលេខាធិការសម្ព័ន្ធនៃសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកនៅព្រឹកនេះថា ទីតាំងដែលឃាត់ និង រារាំងនោះមាន៣កន្លែងគឺ នៅស្រុករមាសហែក និង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង និងមួយកន្លែងទៀតនៅស្រុកកណ្តាលស្ទឹងខេត្តកណ្តាល។
លោកបន្តថា ការហាមឃាត់និងរារាំងនេះក្នុងគោលបំណងកុំឲ្យប្រជាពលរដ្ឋឡើងមកដាក់ញាត្តិនៅទីស្ដីការគណៈរដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី និង រដ្ឋសភា ដើម្បីស្វែងរកកិច្ចអន្តរាគមន៍បញ្ហាដីធ្លីរបស់ពួកគេ។
តាមគម្រោងពលរដ្ឋប្រមាណ៦០០នាក់ មកពីតាមបណ្តាខេត្តនានា នឹងដាក់ញត្តិតាមស្ថាប័នរដ្ឋទាំងនេះ៕