និស្សិត​អាមេរិក​រាប់​ម៉ឺន​នាក់​ធ្វើ​យុទ្ធនាការ​ទាម​ទារ​ការ​គ្រប់​គ្រង​អាវុធ

ក្រុម​អ្នក​រៀបចំ​​បាតុកម្ម​គ្រប់​គ្រង​អាវុធ ដែល​សុទ្ធ​តែ​ជា​និស្សិត​ និង​ទាក់​ទាញ​មនុស្ស​រាប់​ម៉ឺន​នាក់​ឲ្យ​ចុះ​ផ្លូវ​នៅ​អាមេរិក​នោះ បាន​ប្ដេជ្ញា​នៅ​ថ្ងៃ​នេះ​ថា នឹង​មិន​មាន​មនុស្ស​ស្លាប់​ទៀត​ទេ។ នេះ​បើតាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

AFP ចុះ​ផ្សាយ​បន្ត​ថា បាតុកម្ម​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ គឺ​ជា​យុទ្ធការ​ប្រមូល​ផ្ដុំ​មនុស្ស​ធំ​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈ​ពេល​ជិត ២​ទសវត្សរ៍​ចុង​ក្រោយ​នេះ ជា​ផ្នែក​មួយ​នៃ​ការ​ជជែក​គ្នា​អំពី​ច្បាប់​គ្រប់​គ្រង​អាវុធ បន្ទាប់​ពី​​ការ​បាញ់​សម្លាប់​យ៉ាង​រង្គាល​កាល​ពី​ខែ​មុន​នៅ​ឯ​សាលារៀន​មួយ​នៅ​រដ្ឋ​ផ្លរីដា។

រដ្ឋបាល​របស់​ប្រធានាធិបតី ដូណាល់ ត្រាំ កំពុង​តែ​បង្កើន​ជំនួយ​ទៅ​កាន់​រដ្ឋ​នានា ដែល​ចង់​បំពាក់​អាវុធ​ដល់​បុគ្គលិក​អប់រំ​នៅ​តាម​សាលា​រៀន ដោយ​គាំ​ទ្រ​តិច​តួច​ដល់​ច្បាប់​កែ​លម្អ​​លើ​ការ​គ្រប់​គ្រង​អាវុធ​របស់​ក្រុម​ឈ្មួញ​ជួញ​ដូរ​អាវុធ ហើយ​បាន​ប្រកាស​បង្កើត​គណៈកម្មការ​សុវត្ថិភាព​សាលារៀន នៅ​ក្នុង​ចំណោម​វិធានការ​ដទៃ​ទៀត។

ជា​និស្សិត​ម្នាក់​មក​ពី​សាលា Stoneman Douglas យុវជន Cameron Kasky បាន​ប្រាប់​ថា លោក​មិន​គាំ​ទ្រ​ទាល់​តែ​សោះ​ទៅ​នឹង​វិធានការ​របស់​រដ្ឋបាល​លោក ត្រាំ ដោយ​ថា វិហារ ក្លឹប​កម្សាន្ត​ រោង​ភាពយន្ត ព្រម​ទាំង​សាលា​រៀន សុទ្ធ​តែ​ជា​គោលដៅ​នៃ​ការ​បាញ់​ប្រហារ​របស់​ខ្មាន់​កាំភ្លើង។

យុវ​និស្សិត​រូប​នេះ និង​និស្សិត​ដទៃ​ទៀត ចង់​ឲ្យ​មាន​ការ​ហាម​ឃាត់​លើ​​ការ​លក់​អាវុធ និង​ហាង​លក់​អាវុធ​​ទំនើបៗ ព្រម​ទាំង​កំហិត​ទៅ​លើ​មនុស្ស​អាយុ​ចាប់​ពី ២១​ឆ្នាំ​ឡើង ទើប​អាច​ទិញ​អាវុធ​បាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ