សមត្ថកិច្ចចម្រុះបំបែកការជួបជុំរបស់ប្រជាពលរដ្ឋរាប់រយនាក់នៅក្បែរសាលាឧទ្ធរណ៍ ដែលពលរដ្ឋទាំងនោះមានបំណងតាមដានដំណើរការសវនាការលើសំណុំរឿងរបស់លោក កឹម សុខា នៅព្រឹកនេះ។
ប្រជាពលរដ្ឋទាំងនោះមកពីតំបន់ផ្សេងៗគ្នា ជួបជុំដាច់ដោយក្រុមៗនៅក្បែរសាលាឧទ្ធរណ៍ ដោយអ្នកខ្លះចង់ឃើញលោក កឹម សុខា និងអ្នកខ្លះចង់ដឹងលទ្ធផលនៃការសម្រេចរបស់តុលា ការយ៉ាងណា។
នៅម៉ោង៩ព្រឹកនេះ សមត្ថកិច្ចចាប់ផ្តើមឲ្យអ្នកប្រមូលផ្តុំយកម៉ូតូដែលដាក់ចតនោះចេញ បន្ទាប់មកមានការចាប់យកម៉ូតូខ្លះដាក់លើរថយន្តដឹកចេញទៅ ហើយសមត្ថកិច្ចក៏បានរុញអ្នកប្រមូលផ្តុំទាំងនោះចេញឲ្យឆ្ងាយពីរបាំងដែលដាក់នៅក្បែរៗតុលាការ។ សកម្មភាពនេះមិនមានហិង្សាអ្វីកើតឡើងទេ។