លោក ហ៊ុន សែន៖ គ្មាន​ការ​ចរចា​ណា​មួយ​ជាមួយ​អតីត​បក្ស​ប្រឆាំង​ដាច់​ខាត

រូបភាពពីហ្វេសប៊ុក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា គ្មាន​ការ​ចរចា​ណា​មួយ​ជាមួយ​អតីត​បក្ស​ប្រឆាំង​នោះ​ឡើយ បន្ទាប់​ពី​លទ្ធភាព​នៃ​ការ​ចរចា​នយោបាយ​នៅ​កម្ពុជា ត្រូវ​បាន​បង្ហាញ​ថា អាច​កើត​មាន​នៅ​ពេល​ខាង​មុខ ក្រោយ​ពី​តំណាង​រដ្ឋាភិបាល​ជប៉ុន​បាន​ជួប​ជជែក​ជាមួយ​មេដឹកនាំ​កម្ពុជា​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ។

លោក ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​គ្រប់​គ្រង​អំណាច​នៅ​កម្ពុជា​ផង​នោះ បាន​ប្រកាស​ជំហរ​របស់​លោក​បែប​នេះ នៅ​អំឡុង​ពេល​លោក​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​មួយ​នៅ​រាជ​ធានី​ភ្នំពេញ។

លោក ហ៊ុន សែន បាន​ប្រកាស​ជំហរ​បែប​នេះ បន្ទាប់​ពី​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​លើក​ឡើង​ពី​លទ្ធភាព​នៃ​ការ​ចរចា​នយោបាយ​នៅ​កម្ពុជា និង​ក្រោយ​ពី​តំណាង​រដ្ឋាភិបាល​ជប៉ុន​បាន​ធ្វើ​ដំណើរ​មក​ជជែក​ជាមួយ​លោក​នាយករដ្ឋ​មន្ត្រី​កម្ពុជា​រូប​នេះ កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ។

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ