អាជ្ញាធរ​ពន្ធដារ​​ព្រមាន​ដាក់​ទណ្ឌកម្ម​លើ​ម្ចាស់​អាជីវ​កម្ម​ខក​ខាន​ទៅ​បង់​ពន្ធ​តែមប្រិ៍​ឆ្នាំ​នេះ

ច្រកចូល អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលមានទីតាំងស្ថិតនៅ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ

អគ្គនាយកដ្ឋានពន្ធដារ ព្រមានដាក់ទណ្ឌកម្ម​លើ​ម្ចាស់សហគ្រាស និងអាជីកម្មដ្ឋាន ដែលមិនទាន់បានប្រកាសបង់ពន្ធតែមប្រិ៍សារពើពន្ធ​ឆ្នាំ២០១៨ ដែលនឹងត្រូវផុត​កំណត់​ត្រឹមថ្ងៃទី៣០ ខែមិថុនា​ខាងមុខនេះ។

ក្នុង​លិខិតជូនដំណឹង​​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មីនា​នេះ ​អគ្គនាយកដ្ឋានពន្ធដារ​ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​រៀបរាប់​ថា ការ​ប្រកាសលើការ​បង់ពន្ធតែមប្រិ៍យសារពើពន្ធ ឆ្នាំ២០១៨ នឹងត្រូវបានបញ្ចប់ត្រឹមថ្ងៃទី៣១ ខែមីនា ជា​រៀង​​រាល់ឆ្នាំ។

ប៉ុន្តែ នៅឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារបានសម្រេច​ពន្យាការប្រកាសពន្ធតែមប្រិ៍សារពើពន្ធសម្រាប់ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ដោយថា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ម្ចាស់​សហគ្រាស​ និងម្ចាស់អាជីវកម្មដ្ឋានមួយចំនួន ដែលមិនទាន់បានទៅបង់ពន្ធ មានពេលវេលាគ្រប់គ្រាន់ក្នុងការប្រកាសពន្ធ។

លិខិតដដែលបានព្រមានដាក់ទណ្ឌកម្មទៅ​តាមច្បាប់​ស្តីពីពន្ធដារ ទៅ​លើ​ម្ចាស់​សហគ្រាស ម្ចាស់អា​ជីវកម្ម​ដ្ឋាន​ទាំង​អស់ ដែល​បាន​លើក​ស្លាក​អាជីវកម្ម​ដ្ឋាន ប័ណ្ណប្រកាសផ្សាយពាណិជ្ជកម្ម និងផ្ទាំងអក្សរ ឬផ្ទាំងរូបភាពសម្រាប់គោលបំណងពាណិជ្ជកម្ម ដែលមិនទៅប្រកាសបង់ពន្ធតែមប្រិ៍សារពើពន្ធតាមពេលវេលាកំណត់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ