អ្នកស្រី ពីនសា លាង មានការព្រួយបារម្ភពីអំពើហឹង្សាក្នុងគ្រួសារ

នៅក្នុងវេទិកាសាធារណៈស្ដីពី៖ សារៈសំខាន់នៃផែនការអភិវឌ្ឍន៍ និងផែនការវិនិយោគ៣ឆ្នាំរំកិល អ្នកស្រី ពីនសា លាង បានឡើងមានចំណាប់អារម្មណ៍អំពីទុក្ខកង្វល់របស់ស្ត្រីរស់នៅក្នុងឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ពីអំពើហឹង្សាក្នុងគ្រួសារ ដោយគាត់លើកឡើងថា នៅពេលដែលប្តីផឹកស៊ីម្តងៗ តែងតែមករករឿងឈ្លោះប្រពន្ធកូន ហើយវាយចានឆ្នាំងមិនឲ្យប្រពន្ធកូនដេកបានសុខឡើយ។ ហើយបញ្ហានេះពួកគាត់បានលើកឡើងទៅប្រាប់លោកមេប៉ុស្ត៍ ឲ្យជួយបង្រ្កាបអំពើហឹង្សាក្នុងគ្រួសារនេះឲ្យបាន ជាពិសេសមកលើស្រ្តីមិនឲ្យមានបន្តទៀតឡើយ ដើម្បីឲ្យពួកគាត់រស់នៅមានសេចក្ដីសុខផង។​ ម្យ៉ាងទៀត អ្នកស្រី ពីនសា លាង បានអំពាវនាវឲ្យស្ត្រីចូលរួមប្រជុំ ឬវេទិការសាធារណៈ ឲ្យបានច្រើន ដើម្បីឲ្យពួកគាត់បានយល់ដឹង អំពីអំពើហឹង្សាក្នុងគ្រួសារ និងស្វែងរកដំណោះស្រាយពីអជ្ញាធរពាក់ព័ន្ធផងដែរ។

ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តក្រចេះ អ្នកស្រ្តី ណេត ណឿន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។