ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ភ្លៀងកក់ខែនឹងធ្លាក់រាយប៉ាយស្ទើរទូទាំងប្រទេសចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃចូលឆ្នាំថ្មីខាងមុខនេះ ខណៈដែលកម្ពុជាកំពុងទទួលរងសម្ពាធទាបខ្សោយ។
ក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីចុងសប្ដាហ៍កន្លងមកនេះ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា កម្ពុជានឹងទទួលរងកម្រិតសម្ពាធទាបខ្សោយ (លើផ្ទៃដី) ដែលនឹងបណ្តាលឲ្យមានភ្លៀងកក់ខែធ្លាក់រាយប៉ាយស្ទើរទូទាំងប្រទេសចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១១ ខែមេសា (លើកលែងខេត្តកោះកុង) ខណៈថ្ងៃទី១២ ឬថ្ងៃទី១៣ ខែមេសា កម្ពុជានឹងមានភ្លៀងកក់ខែធ្លាក់រាយប៉ាយជាបន្តបន្ទាប់ទៀត។
ក្រសួងដដែលព្យាករទៀតថា អំឡុងពេលនេះ សីតុណ្ហភាពអតិបរមាជាទូទៅស្ថិតនៅចន្លោះ ៣៣ ទៅ ៣៥អង្សាសេ៕