ផ្ទះពលរដ្ឋ​៨១ខ្នងនៅបន្ទាយមានជ័យខូចខាតដោយសារខ្យល់​កន្ត្រាក់

រូបភាពពី គេហទំព័រអគ្គស្នងការនគរបាលជាតិ

នគរបាល​ឲ្យដឹងថា  ​​ ​​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន ៨១ខ្នង ​ នៅ​ស្រុក​ចំនួន ៣ និងក្រុង ២  ក្នុង​​​ខេត្ត​បន្ទាយមានជ័យបាន​​ដួល​រលំ ដោយសារ ​ខ្យល់​កន្ត្រាក់​អំឡុង​ពេល​ភ្លៀង​កក់​ខែកាល​ពី​ថ្ងៃ​ទី​១៥ ខែ​មេសា កន្លងមក។

ស្នងការនគរបាលខេត្តបន្ទាយមានជ័យលោក អាត់ ខែម ប្រាប់វីអូឌីនៅថ្ងៃនេះថា ស្រុកដែលទទួលរងប៉ះពាល់ដោយសារ ភ្លៀងនិងខ្យល់​កន្ត្រាក់នោះរួមមាន ស្រុកម៉ា​ឡៃ​ ស្រុក​មង្គល​បូ​រី  ​ ស្រុកអូរ​ជ្រៅ​ ​ ក្រុង​ប៉ោយ​ប៉ែ​ត និងក្រុងសេរីសោភ័ណ្ឌ។​

ក្រសួង​ធនធានទឹក ឲ្យដឹងថា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ កម្ពុជានឹងទទួលរងឥទ្ធិពលរបស់សម្ពាធទាប នឹងបង្កឱ្យមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើនស្ទើរទូទាំងប្រទេស។ ក្រសួងអំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ ឲ្យ​ប្រុង​ប្រយ័ត្ន​ឲ្យប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត ភ្លៀងធ្លាក់ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ