ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​​ពលរដ្ឋ ៤០ខ្នង​​នៅ​ពោធិ៍សាត់ និង​បន្ទាយមានជ័យ​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ថ្មី

ផ្ទះប្រជាពលរដ្ឋប្រមាណ នៅខេត្ដឧត្ដរមនជ័យ បានខូចខាតដោយសារភ្លៀង លាយលាយឡំខ្យល់កន្ត្រាក់ (បូ សាវី)

ផ្ទះ​សម្បែង​ប្រជា​ពលរដ្ឋ ៤០​គ្រួសារ នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ និង​បន្ទាយមានជ័យ ត្រូវ​បាន​ខ្យល់​កន្ត្រាក់​បោក​បក់​បំផ្លាញ​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​កន្លង​មក​នេះ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់គេហ​ទំព័រ​នគរ​បាល​ជាតិ កាល​ពី​ថ្ងៃ​ម្សិល​មិញ។

គេហទំព័រ​ដដែល​នេះ បាន​ឲ្យ​ដឹង​បន្ថែម​ថា ផ្ទះ​ ៤​ខ្នង​របស់​ពលរដ្ឋ​នៅ​ភូមិ​ឆាយលូក ឃុំ​អូរសាម ស្រុក​វាលវែង បាន​ខូច​ខាត​ទាំង​ស្រុង ខណៈ​ដែល ៨​ខ្នង​ទៀត បាន​ខូច​ខាត​ដំបូល បន្ទាប់​ពី​រង​ខ្យល់​កន្ត្រាក់​កាល​ពី​ម៉ោង ៣​កន្លះ​ល្ងាច​ថ្ងៃ​ទី​១៦ ខែ​មេសា ចំ​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី។

នៅ​ឯ​ខេត្ត​បន្ទាយមានជ័យ​ឯណោះ​វិញ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ លោក អាត់ ខែម ក៏​បាន​រាយការណ៍​ផង​ដែរថា ខ្យល់​កន្ត្រាក់ បាន​បំផ្លាញ​ផ្ទះ​សម្បែង​ពលរដ្ឋ ២៨​គ្រួសារ នៅ​ក្នុង​ស្រុក​ចំនួន ៤​របស់​ខេត្ត​នេះ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មេសា ចំ​ថ្ងៃ​ទី​ពីរ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី។

ប៉ុន្តែ គ្មាន​របាយការណ៍​អំពី​គ្រោះ​ថ្នាក់​កើត​ឡើង​ចំពោះ​ប្រជា​ពលរដ្ឋ​ណា​ម្នាក់​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ