ក្រុមហ៊ុនរងការចោទថាលួចទិន្នន័យហ្វេសប៊ុកប្រកាសបិទ

ក្រុមហ៊ុនវិភាគទិន្នន័យនិងប្រឹក្សាយោបល់ឲ្យអ្នកនយោបាយមួយនៅអង់គ្លេសប្រកាសបិទ ក្រោយពេលផ្ទុះរឿងអាស្រូវពាក់ព័ន្ធការលួចយកទិន្នន័យឯកជនអ្នកប្រើប្រាសហ្វេសប៊ុកហើយមានការថ្កោលទោសខ្លាំងពីមហាជន។​

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនហ្វេសប៊ុកគឺទិន្នន័យឯកជនអ្នកប្រើប្រាស់ចំនួយ៨៧លាន ត្រូវបានក្រុមហ៊ុនវិភាគទិន្នន័យមួយនេះលួចយកទៅប្រើប្រាស់ដើម្បីវិភាគប្រឹក្សា យោបល់ឲ្យអ្នកនយោបាយសម្រេចចិត្ត។

អ្នកនាំពាក្យក្រុមហ៊ុននោះលើកឡើងថា ការបិទនេះមិនមែនមានន័យថា ការប្តូរគោលដៅដោយសារតែការរិះគន់ទាំងនោះទេ ប៉ុន្តែមិនចង់ឲ្យកំហុសរបៀបនេះកើតឡើងជាថ្មីទៀត។​

ក្រុមហ៊ុន​ combridge analytica ថ្លែងថា ពួកគេនៅតែសហការជាមួយ អាជ្ញាធរពាក់ព័ន្ធដើម្បី ស្វែងរកការពិតលើករណីនេះ។​

ក្រុមហ៊ុនវិភាគទិន្នន័យនេះថា ខ្លួនបានទទួលទិន្នន័យឯកជនកន្លងមក តាមរយៈកម្មវិធី បង្កើតApp ហើយមិនដឹងថា នោះជាកំហុសខុសច្បាប់នោះទេ។​

ទោះជាមានការបកស្រាយរបស់ក្រុមហ៊ុនហ្វេសប៊ុក និង ក្រុមហ៊ុនcombridge analyticaថា ពួកគេមិនបានដឹងថា មានកំហុស ឬ រុញការទទួលខុសត្រូវដាក់គ្នាទៅវិញទៅមកក៏ដោយ ប៉ុន្តែនៅតែមានការចោទថា​ ក្រុមហ៊ុនទាំងពីរនេះហាក់ត្រូវគ្នា ធ្វើការរួមគ្នាដើម្បីផល ប្រយោជន៍ ពួកគេតែប៉ុណ្ណោះ។​

ក្រុមហ៊ុនcombridge analytica ធ្លាប់រងការចោទថា ជាប់ពាក់ព័ន្ធលួចទិន្នន័យឯកជនប្រើ ការប្រឹក្សាយោបល់សម្រាប់ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក កាលពីចុង ឆ្នាំ២០១៦ និង ការធ្វើប្រជាមតិលើការសម្រេចចិត្តរបស់អង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ