នគរបាលម៉ាឡេស៊ីបានបញ្ជាក់ថា ពេលនេះពួកគេកំពុងតែស៊ើបអង្កេត លើមេដឹកនាំគណបក្ស ប្រឆាំងលោក Mahathir Mohamad ដោយចោទថា ជាប់ពាក់ព័ន្ធការផ្សព្វផ្សាយ ព័ត៌មានក្លែងក្លាយ។
ស្នងការនគរបាលទីក្រុងកូឡាឡាំពួរ លោក Mazlan Lazim ថ្លែងថា ករណីផ្សព្វផ្សាយព័ត៌ មានមិនពិតនេះ គឺជាករណីមួយក្នុងចំណោមករណី៨ទៀត ដែលសមត្ថកិច្ចកំពុងតែ ស៊ើបអង្កេត លើមេបក្សប្រឆាំង។
លោក Mahathir Mohamad រងការចោទថា បានផ្សព្វផ្សាយព័ត៌មានមិនពិតជុំវិញ ហេតុការណ៍ ក្នុងពេលលោក ធ្វើដំណើរមួយរបស់លោកកាលពីសប្តាហ៍មុន។ទោះយ៉ាងណាគេមិន ទាន់ឃើញមានប្រតិកម្មយ៉ាងណាពីលោកមហាមេដនៅឡើយ។