មន្ត្រីបាននិយាយថា យន្តហោះយោធាមួយគ្រឿង បានធ្លាក់នៅក្នុងរដ្ឋ Georgia បានបណ្តាល ឲ្យមនុស្សចំនួន៩នាក់បានស្លាប់។
តាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឲ្យដឹងថា យន្តហោះនោះបានធ្លាក់នៅលើផ្លូវ ធំមួយនៅក្បែរព្រលានយន្តនៅក្នុងទីក្រុង Savannah នៅក្បែរសមុទ្រ។
តាមប្រភពមន្ត្រីបានឲ្យដឹងថា យន្តហោះនោះស្ថិតនៅក្នុងកងកម្លាំងពារជាតិ Puerto Rico ហើយកំពុង តែស្ថិតនៅក្នុងការវឹកហាត់នៅឡើយ។
រូបភាពដែលគេចែករំលែកតគ្នាក្រោយកើតហេតុគឺបង្ហាញពីអណ្តាតភ្លើង និងផ្សែងខ្មៅហុយ ឡើងងងឹតមេឃ និងបានបង្ហាញពីបំណែកយន្តហោះដែលធ្លាក់នោះនៅ រាយប៉ាយ លើផ្លូវ។