ព្យុះធូលីនៅឥណ្ឌាសម្លាប់មនុស្ស១២៥នាក់

ព្យុះធូលីបោកបក់ក្នុងល្បឿនលឿនមួយនៅក្នុងប្រទេសឥណ្ឌា កាលពីថ្ងៃព្រហ្បតិ៍ម្សិលមិញ បានបណ្តាលឲ្យមនុស្ស១២៥នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួស។​

តាមទីភ្នាក់ងារព័ត៌មាន​AFP បានឲ្យដឹងថា ដំបូងឡើយពពកអាប់អួរនៅខាងជើងប្រទេស បន្ទាប់មកក៏មានខ្យល់បោកបក់ នៅក្នុងល្បឿន១៣០គីឡូម៉ែត្រក្នុងមួយ១ម៉ោង  ឆ្លងកាត់រដ្ឋ Uttar Pradesh, Rajasthan, និងPunjab។  ការបោកបក់ប្រមាណ​ជិត១ម៉ោង បណ្តាលឲ្យបាក់ដើមឈើ បាក់ផ្ទះ បង្គោលភ្លើង និងខូចខាតទ្រព្យសម្បត្តិជាច្រើនទៀត។​

ក្រុមការងារជួយសង្គ្រោះបន្តស្វែងរក នៅបំណែកអគារ និងទីតាំងផ្សេងៗទៀត ដែលសង្ស័យថា មានអ្នករងគ្រោះនៅទីនោះ។​

នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា មូឌី ថ្លែងសាររំលែកទុក្ខដល់ក្រុមគ្រួសារដែលរងគ្រោះ ហើយបានជំរុញឲ្យមន្ត្រីពាក់ព័ន្ធបង្កើនការជួយសង្គ្រោះឲ្យបានទាន់ពេល។​

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ